អត្ថបទពាណិជ្ជកម្ម
សម្តេច ហេង សំរិន ផ្ដល់លិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង 20, Oct 2020 , 10:52 am
![](https://image.thmeythmey.com/pictures/2020/10/20/thumb2/thumnail.jpg)
×![]()
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។
ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់។
![](https://image.thmeythmey.com/pictures/2020/10/20/thumb2/im__1_.jpg)
![](https://image.thmeythmey.com/pictures/2020/10/20/thumb2/im__2_.jpg)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី។
យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានៅថ្ងៃទី ១៥ ខែតុលានេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេសត្រូវបានរងគ្រោះដោយទឹកជំនន់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១៣ នាក់ ក្នុងនោះមានកុមារ ៥ នាក់។ ប្រជាជនចំនួន ១២.៣៧៦ នាក់ត្រូវបានជម្លៀសចេញ ហើយ ១៩៣.២៦៨ នាក់បានរងផលប៉ះពាល់។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com