ជាតិ
សង្គមជាតិ
បេក្ខជនប្រឡងបាក់ឌុប និងឌីប្លូមទាំងអស់ ជាប់ដោយស្វ័យប្រវត្តិ ដោយមិនកំណត់និទ្ទេស 16, Dec 2020 , 7:03 pm
![](https://image.thmeythmey.com/pictures/2020/12/16/thumb2/161220201905student.jpg)
×![]()
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជាផ្លូវការថា បេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមធ្យមសិក្សាបឋមភូមិទាំងអស់ គឺជាប់ដោយស្វ័យប្រវត្តិ ដោយគ្មានការកំណត់និទ្ទេសឡើយ។ ការសម្រេចនេះ ធ្វើឡើងតាមការអនុសាសន៍របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។
មូលហេតុសម្ដេច ហ៊ុន សែន ឲ្យបេក្ខជនប្រឡងជាប់ដោយស្វ័យប្រវត្តិនេះ ព្រោះប្រមុខរដ្ឋាភិបាល មើលឃើញ មានសិស្សខ្លះ អាចនឹងធ្លាក់ បើបូកពិន្ទុប្រចាំឆមាស ខណៈពូកគេ ក៏ប្រឹងប្រែងរៀនដែរ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ខ្ញុំ ពិតជាបានឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះបានជាប់ អ្នកនេះបានធ្លាក់ អ្ហើយ បើការលំបាក់អ៊ីចឹង ឲ្យជាប់ទាំងអស់គ្នាតែម្តងទៅវាឆាប់ចប់ ដើម្បីឲ្យក្មេងៗសប្បាយ...»។
គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំសិក្សា២០២០នេះ មានជាង១២ម៉ឺននាក់ ។ បើតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្លាប់បញ្ជាក់កន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com