ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ នឹងផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា៣ថ្ងៃ 18, Dec 2020 , 7:59 am
![លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីហ្វេសប៊ុកក្រសួង)](https://image.thmeythmey.com/pictures/2020/12/17/thumb2/sathea.jpg)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីហ្វេសប៊ុកក្រសួង)
×![]()
ដោយ៖ ប៉ូ សូភា
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា រយៈពេល៣ថ្ងៃ ដើម្បីឱ្យរុះរើប្តូរទីតាំង ។ បើតាមក្រសួង ការផ្លាស់ប្តូរទីតាំងនេះ នឹងធ្វើឱ្យមានការរអាក់រអួលដល់បណ្ដាញអ៊ីនធឺណិត និងបណ្ដាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួង ។
ក្រសួងសាធារណការ បានបញ្ជាក់ថា បញ្ហាហេដ្ឋារចនាសម្ព័នបច្ចេកវិទ្យានេះ នឹងអាចដំណើរការបានធម្មតាវិញ នៅថ្ងៃទី២១ ធ្នូ។ សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ នៅថ្ងៃទី១៧ ធ្នូ បានបញ្ជាក់ដូច្នេះថា៖«ក្នុងអំឡុងពេល នៃការរុះរើប្ដូរទីតាំងពីថ្ងៃ ១៨ ខែធ្នូ រហូតដល់ថ្ងៃទី២១ ខែធ្នូ ធ្នាំ២០២០នឹងបណ្ដាលឱ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់បណ្ដាញអ៊ីធឺណិត និងបណ្ដាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន »។
ក្រោយពេលរៀបចំហេដ្ឋារចនាសម្ព័ន្ធហើយក្តី ក៏បណ្ដាញអ៊ីធឺណិតនៅទីស្តីការក្រសួងសាធារណការ នៅតែមានការរអាក់រអួលដដែល ចាប់ពីថ្ងៃទី១៨ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
នេះជាការបញ្ជាក់ប្រាប់របស់ក្រសួងសាធារណការ ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាធារជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលប្រើប្រាស់សេវាបែបបទឯកសារតាមប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង៕
Tag:
ផ្អាក
បច្ចេកវិទ្យា
រអាក់រអួល
អ៊ីនធឺណិត
ប្រព័ន្ធ
ប៉ះពាល់
© រក្សាសិទ្ធិដោយ thmeythmey.com