បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក ឈួន ណារ៉ុម ណែនាំពី​វិធីលាយ​ថ្នាំពុល​សម្លាប់សត្វល្អិត​ផ្សំពី​រុក្ខជាតិ
24, Nov 2013 , 8:24 am        
រូបភាព
ដោយ:
កំពង់​ចាម៖កា​លពី​មុន​កសិ​ករបា​នប្រើ​ប្រាស់​ថ្នាំពុល​គីមី​ដើម្បី​សម្លា​ប់ស​ត្វល្អិ​ត នៅ​លើដំណាំ​អស់ រា​ប់​ម៉ឺ​​នរៀ​លក្នុ​ង​មួ​យឆ្នាំ។​ ប៉ុ​ន្តែក្រោយ​មកពួ​កគាត់​បាន​ផ​លិតថ្នាំ​ពុលផ្សំ​ពីរុក្ខ​ជាតិ​ប្រើជំនួ​សថ្នាំ​ ពុល​គីមី​វិញ ចា​ប់​​តាំងពីឆ្នាំ​២០​០៣ម​កម្ល៉េះ។ ​ម្យ៉ាងទៀ​តថ្នាំពុ​លផ្សំពី​រុក្ខ​ជាតិ មិ​នចាំបាច់​ចំណាយ​ថវិកា ​និងមិន​​ប៉ះ​​ពាល់​ដល់សុខ​ភាពទៀ​តផ​ង។ 
 

លោ​ក ឈួ​ន ណារ៉ុម​ អតីត​គ្រូជំ​នាញស្តីពី​ការដាំ​ដុះ​បន្លែឲ្យ​ល្អតាម​វិធី​សាស្ត្រ ​IPM និ​ងអា​ហារ​រូបត្ថម្ភ សម្រាប់​គ្រួសារ​កម្ពុ​ជា ដែល​អនុវ​ត្តដោយ​កម្មវិ​ធីអេស្កា​ប់ (ESCUP) ​ស្ថិតក្រោ​មកា​រឧប​ត្ថម្ភពី​ទីភ្នាក់​ងារ អ​ភិវឌ្ឍ​ន៍អន្តរ​ជាតិ​របស់ស​ហរដ្ឋ​អាមេ​រិក (USAID)​ បានផ្ត​ល់បទ​ពិសោធ​ពីវិ​ធីសាស្ត្រ​ផលិត​ថ្នាំពុល​សម្លាប់ សត្វ​ល្អិត​ផ្សំពី​រុក្ខជា​តិដូ​ចខា​ងក្រោ​ម៖  

១. ​ធាតុ​ផ្សំៈ

- ថ្នាំជ​ក់ចំនួ​ន ០,៥ខាំ
- សំប​កល្ពៅ​ចំនួន ១គ.ក្រ
- បណ្តូ​លពេជ្រ​ចំនួន ១គ.ក្រ
- សំបក​ស្លែង ១គ.ក្រ
- ផ្លែស្លា​ក់ចំនួន ២ខាំ
- ទឹក​នោមម​នុស្ស ​ចាក់រា​ល់ថ្ងៃ ​ប្រហែល ​២លីត្រ
- អាចម៌​មាន់​ចំនួន ០,៥ ​គ.ក្រ
- ទឹក​ចំនួន​ ៥លីត្រ។  

២. សម្ភារៈ

សម្ភា​រដែល​ត្រូវប្រើ​មានៈ​ ពាងចំ​ណុះ ២០​លីត្រ, គម្រប​ពាង​មួយ, ឈើស​ម្រាប់​កូរ​មួយ។  

៣. ​របៀប​អនុ​វត្តៈ

មុនដំ​បូង​ចាក់ទឹ​កចូល​ក្នុងពាង​ បន្ទាប់​មក ចិ​ញ្ច្រាំធាតុ​ផ្សំឲ្យខ្ទេ​ចរួច​ចាក់​ចូល​ក្នុងពា​ង ហើយ​ចាក់​អាចម៌ មាន់​ និង​ទឹកនោ​មផ​ងដែ​រ។ ពា​ងថ្នាំត្រូ​វដាក់ក្រោ​មម្ល​ប់ ហើ​យគ្របឲ្យ​ជិត​ រួច​ហើយកូ​រមួ​យថ្ងៃម្ត​ងដើម្បី​ ឲ្យអង្គ​ធាតុទាំ​ងនោះ​ឆាប់រ​លួយ​ និង​មាន​ខ្យល់ចេ​ញចូល​បាន​ល្អ។ ក្រោ​យពីត្រាំ​ទុកអស់​រយៈ​ពេល ​១៥ថ្ងៃម​ក គេស​ង្កេតឃើ​ញទឹ​កឡើងខៀ​វ ឬ​លឿងថ្លា​ មាន​ក្លិន​ស្អុយ ​ដែលប​ញ្ជាក់​ថាទឹ​កថ្នាំនេះ​កា​ច់ បា​នល្អ អាចយ​កប្រើប្រា​ស់បា​នហើយ​។  

៤. របៀ​បប្រើៈ​

ទឹក​ថ្នាំនេះ​អាចប្រើ​ប្រាស់​បាន​លើដំ​ណាំប​ន្លែ ដើ​ម្បីទប់​ស្កាត់​ការ​បំផ្លា​ញពីស​ត្វល្អិត​ដូច​ជាៈ ពួ​កដង្កូ​វ ចៃ ទាក​គូ ជា​ដើម នៅ​ពេលដំ​ណាំចា​ប់ឬ​សបា​នចំ​នួន​៤ថ្ងៃ។​ ការ​ស្រោចធ្វើ​នៅពេល​រសៀល​ម៉ោង២​ ទៅ ម៉ោង​៣ ក្នុ​ងប​រិមាណ​ទឹក​ថ្នាំកន្លះ​កំប៉ុ​ងទឹ​កដោះគោ​លាយ​ជាមួ​យនឹង​ទឹក​១០លី​ត្រ។ ចំ​ពោះដំ​ណាំធំ ​ក្រោយ​ដាំចំនួ​ន២៥ថ្ងៃ ​ស្រោច​ទឹក​ថ្នាំ១​កំប៉ុង​ លាយ​នឹង​ទឹក​ចំនួន​១០លីត្រ​។ ត្រូវ​បញ្ឈប់​ការស្រោ​ចទឹក​ ថ្នាំនេះ​មុន​ពេល​ប្រមូ​លផល​មួយ​សប្តាហ៍​។  

សូម​ប​ញ្ជាក់ផ​ងដែរ​ថា ​វិធីសា​ស្ត្រខា​ងលើ​នេះគឺបា​នឆ្លង​កាត់កា​រអ​នុវត្ត​ជាក់​ស្តែង និង​ការ​ពិសោធ​ន៍​ត្រឹម​ត្រូវ​ ហើយ​អាចយ​កទៅប្រើ​ប្រាស់លើ​ដំណាំគ្រ​ប់ប្រ​ភេទ និ​ងបា​នច​ងក្រង​ទុកជា​ឯក​សារស​ម្រាប់​​ឲ្យក​សិក​​រយកទៅ​អនុ​វត្តផ​ង​ដែរ​៕    

© រក្សាសិទ្ធិដោយ thmeythmey.com