ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ម្ចាស់ចម្ការពុទ្រានៅភ្នំក្រវាញ ចែករំលែកពីវិធីសាស្ត្រដាំពុទ្រាដែលផ្តល់ទិន្នផលច្រើន
10, Jan 2021 ,
8:39 am
រូបភាព
×
ដោយ:
ថ្មីៗ
ពោធិ៍សាត់៖ អ្នកស្រី គឹម រ៉ាម កំពុងតែមមាញឹកប្រមូលផលពុទ្រាដែលខ្លួនដាំដុះចំនួន៥០ដើម នៅដីចម្ការប្រមាណ ជិត១ហិកតា ដែលមានទីតាំងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកស្រី គឹម រ៉ាម បានប្រាប់សារព័ត៌មានThmeythmey25 ពីដីចម្ការពុទ្រារបស់ខ្លួនថា ពុទ្រាពេញប្រមូលផលនៅអំឡុងដើមខែធ្នូ ហើយអ្នកស្រី អាចប្រមូលផលបានប្រមាណ២០០គីឡូក្រាមឯណោះក្នុងមួយថ្ងៃៗ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ម្ចាស់ចម្ការរូបនេះ បោះដុំនៅក្នុងខេត្តពោធិ៍សាត់ និងលក់រាយនៅផ្សារភ្នំក្រវាញ ខណៈមុនរដូវកាលកូវីដ អ្នកស្រីក៏បោះដុំទៅខេត្តបាត់ដំបងផងដែរ។ កសិកររូបនេះ អាចលក់ពុទ្រា បានតម្លៃ៨,០០០រៀល ទៅ១២,០០០រៀលក្នុងមួយគីឡូក្រាម។ បើតាមអ្នកស្រី រ៉ាម ពុទ្រាជាដំណាំងាយដាំ ងាយថែទាំ ជាពិសេសវាផ្តល់ទិន្នផលខ្ពស់ និងប្រមូលផលបានរយៈពេលវែង គឺចាប់ពីខែសីហា ដល់ខែមករា។
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង អ្នកស្រី គឹម រ៉ាម ម្ចាស់ចម្ការពុទ្រា ដូចតទៅ៖
ពុទ្រាជាប្រភេទដំណាំងាយដាំ និងថែទាំ មិនត្រូវការទឹក និងជីច្រើននោះទេ។ នេះបើតាម អ្នកស្រី គឹម រ៉ាមម្ចាស់ចម្ការពុទ្រាមួយកន្លែង ដែលមានដាំពុទ្រា៥០ដើម នៅក្នុងខេត្តពោធិ៍សាត់។ កសិកររូបនេះ បានឲ្យសារព័ត៌មាន Thmeythmey25 ដឹងថាដើម្បីឲ្យពុទ្រាផ្តល់ទិន្នផលច្រើន និងមានផ្លែល្អៗ មួយឆ្នាំម្ដង គេត្រូវកាត់ដើមពុទ្រាចោល ដើម្បីឲ្យមានលូតដើមថ្មី។
អ្នកស្រីពន្យល់បន្ថែមដូច្នេះ៖«យើងត្រូវកាត់ដើម កាលណាបើទុកវាធំពេក វាពិបាកបេះ និងពិបាកថែទាំ។ មួយទៀតបើយើងអត់កាត់ ផ្លែរបស់វាអត់ស្អាត កំពីកកំពក ហើយយូរៗទៅវាក្លាយ។ នៅពេលយើងកាត់ វាលូតដើមថ្មីផ្លែវាថ្មី ហើយស្អាតល្អ។ មួយឆ្នាំយើងត្រូវកាត់វាម្ដង ពេលប្រមូលផលអស់ យើងត្រូវកាត់ដើមវាចេញម្ដង។ ពុទ្រាលូតលាស់លឿន យើងកាត់ដើម ខែឧសភា ប្រហែលខែកញ្ញាយើងអាចបេះបានវិញហើយ»។
បើតាម អ្នកស្រី គឹម រ៉ាម ពុទ្រាផ្ដល់ទិន្នផលខ្ពស់ក្នុងអំឡុងដើមខែធ្នូ។ អ្នកស្រី គឹម រ៉ាម អាចបេះពុទ្រាបានប្រមាណ២០០គីឡូក្រាមក្នុងមួយថ្ងៃ ពីពុទ្រា៥០ដើមនៅក្នុងចម្ការរបស់ខ្លួន។ ផលពុទ្រាទាំងនេះ ត្រូវបាន អ្នកស្រី គឹម រ៉ាម លក់បោះដុំទៅកាន់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងលក់រាយក្នុងផ្សារភ្នំក្រវាញ។
បច្ចុប្បន្នអ្នកស្រី រ៉ាម បានពង្រីកការដាំដុះបន្ថែម តាមរយៈការផ្សាំដើមពុទ្រាដោយខ្លួនឯង ខណៈកាលដាំដំបូង អ្នកស្រីទិញពូជពុទ្រាដែលគេផ្សាំស្រាប់ពីខេត្តកណ្ដាល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com