ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតគណៈកម្មការ ធ្វើកំណែទម្រង់នគរបាលជាតិ 15, Jan 2021 , 8:59 am
កិច្ចប្រជុំកងកម្លាំងនគរបាលនៅក្រសួងមហាផ្ទៃកន្លងមក
× សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការថ្មីមួយ គឺគណៈកម្មការកំណែទម្រង់នគរបាលជាតិកម្ពុជា។ សម្តេច ស ខេង ធ្វើជាប្រធានគណៈកម្មការនេះខ្លួនឯងផ្ទាល់តែម្តង ដោយមានអនុប្រធាន២រូប និងសមាជិក២៤រូប។
ប្រការ២ ក្នុងប្រកាសរបស់សម្តេច ស ខេង ចែងពីភារកិច្ច៤យ៉ាងរបស់គណៈកម្មការកំណែទម្រង់នគរបាលជាតិកម្ពុជា។ ទី១ សិក្សាស្រាវជ្រាវពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់វិភាគមុខងារ រចនាសម្ព័ន្ធនៃអង្គភាពនីមួយៗ ដើម្បីកំណត់ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារបម្រើការងារ ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើកំណែទម្រង់នគរបាលជាតិ។ ទី២ សិក្សាលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិ។ ទី៣ រៀបចំឯកសារពាក់ព័ន្ធនឹងការងារកំណែទម្រង់នគរបាលជាតិ ដើម្បីដាក់ជូនរដ្ឋាភិបាលសម្រេច។ ទី៤ បំពេញភារកិច្ចផ្សេងៗទៀត តាមការចាំបាច់៕
© រក្សាសិទ្ធិដោយ thmeythmey.com