ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
យុវជនសកម្ម សេវាល្អ
វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតព័ត៌មានតាមទូរសព្ទដៃមកដល់ខេត្តឧត្តរមានជ័យ
08, Feb 2021 ,
10:18 am
រូបភាព
×
ដោយ:
អ៊ុត រស្មី (Uth Raksmey)
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈនេះ សារព័ត៌មានថ្មីៗ ចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជនចំនួន ៤៦នាក់ មកពីខេត្តឧត្ដរមានជ័យ សៀមរាប រតនគិរី និងកំពង់ធំ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែកុម្ភៈ ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តឧត្តរមានជ័យ ជាគោលដៅទីបី នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។
លោក វ៉ែន សារឿត មន្រ្តីគុណភាពកម្មវិធីនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា បានបព្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការសម្រេចចិត្ត និងពង្រីកសិទ្ធអំណាចរបស់យុវជន ដើម្បីមានសមត្ថភាពជំរុញសេវាសាធារណៈ។ លោក បន្ថែមថា គម្រោងនេះមិនត្រឹមតែបណ្ដុះបណ្ដាលដល់យុវជនប៉ុណ្ណោះទេ តែក៏បានបណ្ដុះបណ្ដាលដល់មន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងគោលបំណង ពង្រឹងការផ្ដល់សេវាសាធារណៈកាន់តែប្រសើរដល់ពលរដ្ឋ។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក រំពឹងថា សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់ពីសិទ្ធអំណាចរបស់ខ្លួន និងក្លាយជាយុវជនសកម្មជួយដល់សហគមន៍ខ្លួន។
ជាមួយគ្នានេះ លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ដល់យុវជនសិក្ខាកាមទាំងអស់ ព្រោះប្រសិនយុវជនយកចិត្តទុកដាក់រៀនសូត្ររយៈពេល៤ថ្ងៃនេះ យុវជននឹងទទួលបានចំណេះដឹងជាច្រើន ជាពិសេសអាចក្លាយជាអ្នកសារព័ត៌មានជួយផ្សព្វផ្សាយសហគមន៍របស់ខ្លួន និងអាចក្លាយជាមន្រ្តី នៅតាមអង្គការក្រៅរដ្ឋាភិបាល , វិស័យរដ្ឋ ,ឯកជន ,អ្នកជំនួញ និងអ្នកនិពន្ធផងដែរ។ លោកបានបញ្ជាក់ថា៖ «រៀន៤ថ្ងៃ បង្កើតការងារ ៦មុខ យើងអាចធ្វើការក្នុង៦ស្ថាប័នខុសគ្នា»។
លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ និងជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល បានរំលឹកថា ព័ត៌មានប្រៀបដួចជាអាហារ ដែលតម្រូវឱ្យមនុស្សបរិភោគរាល់ថ្ង។ លោក បានបញ្ជាក់ថា បច្ចុប្បន្នព័ត៌មាន មានភាពសម្បូរបែប ងាយស្រួលដល់ពលរដ្ឋទទួលព័ត៌មានបានច្រើន និងរហ័ស ប៉ុន្តែក៏ទទួលបានព័ត៌មានមិនពិតច្រើនដូចគ្នា។ លោក បានណែនាំថា ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ត្រូវតែគោរពវិជ្ជាជីវៈ និងត្រូវត្រួតពិនិត្យព័ត៌មានខ្លួនឱ្យច្បាស់មុននឹងផ្សាយ។
វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូចំនួន៩ ទៀត។
គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ឧត្តរមានជ័យ ជាខេត្តគោលដៅទីបី នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ និងកំពត មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ពោធិ៍សាត់ និងកោះកុង។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com