ពីនេះ ពីនោះ
«ព្រៀងលាន» មានន័យថា អ្នកដទៃនៅភូមិជាមួយគ្នាដែលរាប់អានស្មើញាតិ 18, Jul 2022 , 7:29 am
× វចនានុក្រមខ្មែរសម្តេចមហាព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ព្រៀងលាន»ថា នាមសព្ទអ្នកដទៃ ឬអ្នកកន្ទៀត ដែលនៅភូមិជាមួយគ្នា រាប់អានគ្នាទុកស្មើញាតិសន្ដាន។ ញាតិព្រៀងលាន, សន្ដានព្រៀងលាន (ហៅថា ញាតិភូមិផង ឬ ញាតិភូមិផងរបងជាមួយ ក៏បាន ) ។
ព្រៀងលាន មានន័យស្មើ «អ្នកកន្តៀត» (តែក្នុងការពន្យល់ពាក្យមួយចំនួនវចនានុក្រមក៏សរសេរថា «អ្នកកន្ទៀត» ផងដែរ) ឬ អញ្ញាតកជន ពោលជនឯទៀតក្រៅពីញាតិ គឺជនដែលមិនមែនជាសាច់ញាតិ ។ គាត់នឹងខ្ញុំជាអ្នកកន្តៀតទេ ប៉ុន្តែរាប់អានគ្នាទុកស្មើញាតិ ៕
© រក្សាសិទ្ធិដោយ thmeythmey.com