ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំចេះតែហ៊ាន! ទទួលទានទឹកដូងជាប្រចាំនឹងធ្វើឱ្យអ្នកកើនកាឡូរី 21, Feb 2021 , 6:59 am
× បច្ចុប្បន្ន ទឹកដូងត្រូវបានមនុស្សជាច្រើនចាត់ទុកជាភេសជ្ជៈដ៏ល្អ ជំនួសពពួកភេសជ្ជៈហ្គាសនានា។ តើទឹកដូងពិតជាល្អសម្រាប់អ្នកមែន ឬ ទេ? នេះជាអ្វីដែលអ្នកវិទ្យាសាស្ត្រនិយាយ មកទល់នឹងសព្វថ្ងៃអំពីគុណប្រយោជន៍របស់ទឹកដូង។
ទឹកដូងជាសារជាតិរាវថ្លា។ ជំនាញការផ្នែកជីវជាតិនៅអាមេរិកឲ្យដឹងថា មនុស្សជាច្រើនចាត់ទុកទឹកដូងជាភេសជ្ជៈដ៏ល្អ នេះជាការយល់ខុសមួយ។ លោកថ្លែងថា គុណប្រយោជន៍ទឹកដូងចំពោះសុខភាព គឺ វាផ្គត់ផ្គង់ពពួកសារជាតិអេឡិចត្រូលីតដូចជា ប៉ូតាស្យូម និងសូដ្យូម ។ ប៉ុន្តែ វាមានសារៈប្រយោជន៍តិចតួចសម្រាប់មនុស្ស បើប្រៀបនឹងទឹកស្អាត ។
ទឹកដូងមិនអាចជំនួសទឹកស្អាតជាប្រចាំនោះទេ ព្រោះវាអាចធ្វើឲ្យកើននូវកាឡូរី។ ទោះបីទឹកដូងមានស្ករតិចជាងភេសជ្ជៈមួយចំនួនដូចជាទឹកសូដា ឬ ទឹកផ្លែឈើធម្មតា តែការទទួលទានទឹកដូង នៅតែមានបរិមាណកាឡូរីកើនឡើង។ ដូច្នេះ អ្នកមិនគួរទទួលទានទឹកដូងច្រើន ព្រោះវាអាចធ្វើឲ្យឡើងទម្ងន់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com