អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ​ក្រុមហ៊ុន vivo បញ្ចុះតម្លៃ​ទៅលើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20!
19, Feb 2021 , 4:29 pm        
រូបភាព
​នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​Surprise ទៅកាន់​អតិថិជន​របស់ខ្លួន ជាមួយនឹង​ការ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​លើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20​។​
 
​ស្មា​ត​ហ្វូ​ន vivo V20 នេះ ត្រូវ​បានដាក់​សម្ពោធ កាលពី​ថ្ងៃទី​២៤ តុលា ឆ្នាំ​២០២០ ជាមួយនឹង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យ៉ាង​គគ្រឹកគគ្រេង ដែលមាន​ការចូលរួម​ពី​សំណាក់ តារា​តំណាង BA រួមទាំង KOL ជាច្រើនរូប​ផងដែរ​។​
​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20 គឺ​ពិតជា​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ ទាំង​ការ​រចនា​រូបរាង​ស្តើង ស្រាល តួខ្លួន​ស្រដៀង​ទៅនឹង​ស្មា​ត​ហ្វូ​ន vivo X50Pro បច្ចេកវិទ្យា​ដ៏​សម្បូរបែប ជាមួយនឹង​ការថតរូប​ដ៏​អស្ចារ្យ​បំផុត បើ​ធៀប​នឹង​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​។​


 
​អ្វីដែល​ពិសេស​សម្រាប់​ថ្ងៃនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បង្កើត​កម្មវិធី​ប្រូ​ម៉ូ​សិន ដែលមាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស សម្រាប់​អ្នក​ដែល​បានមក​ជាវ​នូវ​ស្មា​ត​ហ្វូ​ន vivo V20 ចាប់ពី​ថ្ងៃទី​១៩​កុម្ភៈ ឆ្នាំ​២០២១ តទៅ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ពី​តម្លៃ​ដើម $369 នៅសល់​ត្រឹមតែ $349 តែប៉ុណ្ណោះ​។ ការ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ នឹង​ធ្វើឡើង​ចាប់ពីពេលនេះ រហូតដល់​អស់ពី​ស្តុក​។​
 
​ខាងក្រោម​នេះ ជា​ចំណុច​ពិសេស​របស់​ស្មា​ត​ហ្វូ​ន vivo V20 ៖
 . អេក្រង់​រាបស្មើ ទំហំ 6.44 អ៊ី​ញ AMOLED កញ្ចក់​រាង 2.5D អាច​បង្ហាញ​រូបភាព បាន​ក្នុង​កម្រិត 2400 x 1080 FHD+ 
. មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.38mm និង​មាន​ទម្ងន់ 171g
. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G 
. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
. មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB 
. មាន​ថ្ម​ទំហំ​ធំ 4000 mAh / Flashcharge 33W (11V/3A)
. ដំណើរការ​ដោយ Android 11 និង​ស្បែក Interface Funtouch OS 11
. មាន​កាមេរ៉ា​មុខ​ទំហំ 44MP Eye Autofocus, កាមេរ៉ា​ក្រោយ 4​គ្រាប់ :  កាមេរ៉ា​គោល​64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)       
. មាន​ជម្រើស 2​ពណ៌ / Black: Midnight Jazz / Blue: Sunset Melody
. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
. មានមុខ​ងារ Face Unlock+In-Display Fingerprint Scanning ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com