ជាតិ
​អ្នកស្រី ពុធ សុជា​៖ កសិករ​គំរូ និង​ជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​ចិញ្ចឹម​មាន់​ស្រែ​នៅ​ត្បូងឃ្មុំ​
20, Feb 2021 , 1:59 pm        
រូបភាព
​ដោយ​៖ ជី ចំ​រ៉ុង 

​ត្បូងឃ្មុំ​៖ អ្នកស្រី ពុធ សុជា ជា​កសិករ​គំរូ និង​គ្រូ​បណ្ដុះបណ្ដាល​ចិញ្ចឹម​មាន់​ស្រែ​ដល់​កសិករ​ជាង​៥០០​នាក់ នៅ​ភូមិ​ត្រពាំង​សង្កែរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ឆ្នាំ​២០០៩ អ្នកស្រី មានបំណង​ចង់​ចំណាកស្រុក តែ​ក្រោយមក កសិករ​រូបនេះ បាន ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​ចិញ្ចឹម​មាន់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​។ បន្ទាប់ពី​ទទួលបាន​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ និង​ស្វែងយល់​ពី​ការចិញ្ចឹម​មាន់ ដោយ​ខ្លួនឯង អ្នកស្រី បាន​អភិវឌ្ឍន៍​ខ្លួន ពី​អ្នក​ចិញ្ចឹម​មាន់​ធម្មតា ទៅជា​កសិករ​គំរូ និង​ជា​អ្នក​បណ្ដុះបណ្ដាល​ជំនាញ​ចិញ្ចឹម​មាន់​។
 
​អ្នកស្រី​ពុធ សុជា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​វា​មិនមែន​ងាយស្រួល​ឡើយ ដោយ​ត្រូវ​ឆ្លងកាត់​បទពិសោធន៍ និង​ការសិក្សា​ដោយ​ខ្លួនឯង​នៃ​ការចិញ្ចឹម​មាន់​ស្រែ​នេះ ទម្រាំ​ទទួលលទ្ធផល​ល្អ​ដូច​សព្វថ្ងៃ​»​។ អ្នកស្រី​បាន​ផ្ដាំ​ដល់​កសិករ​ទាំងអស់ ដែល​ចង់​ក្លាយទៅជា​កសិករ​គំរូ និង​ជា​អ្នក​បណ្ដុះបណ្ដាល​ត្រូវ​ព្យាយាម​អនុវត្តន៍​ផ្ទាល់ៗ ជាពិសេស​ត្រូវ​ចូលរួម​អោយបាន​ច្រើន​ជាមួយ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​៕
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង អ្នកស្រី ពុធ សុជា ជា​កសិករ​គំរូ​នៅ​ខេត្ត​ត្បូងឃ្មុំ ជាមួយ លោក ជី ចំ​រ៉ុង អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​២៥ ដូចតទៅ​៖
 

Tag:
 កសិកម្ម ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com