អត្ថបទពាណិជ្ជកម្ម
ស៊ន សៀវ​មុី ប្រកាស​ធ្វើជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​គ្លីនិក​ពត់​តម្រង់​ធ្មេញ Denta-joy Cambodia
26, Feb 2021 , 2:50 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​២២  ខែកុម្ភៈ ឆ្នាំ ២០២១ - លោកជំទាវ ស៊ន សៀវ​ម៉ី បានប្រកាស​ខ្លួន​ធ្វើជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​គ្លីនិក​ពត់​តម្រង់​ធ្មេញ Denta-joy Cambodia ដែលជា​គ្លីនិក​ធ្មេញ​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅ​អាស៊ីអាគ្នេយ៍ និង​មាន​ទីតាំង​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី​២​។
 
​ក្រោយ​ទទួលបាន​សេវា​ព្យាបាល​យ៉ាង​ល្អ​បំផុត​ពី​គ្លីនិក​ធ្មេញ​អន្តរជាតិ​មួយ​នេះ លើ​ការពត់​ធ្មេញ​ឱ្យ​ត្រង់​ដោយ​ប្រើ Invisalign និង​សម្អាត​ធ្មេញ​ឱ្យ​ស​ស្អាត​បែប​ធម្មជាតិ ពី​ក្រុម​ទន្ត​បណ្ឌិត ជំនាញ​បណ្តុះបណ្តាល​ផ្ទាល់​ពី​ប្រទេស​ថៃ លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ថ្លែង​ក្នុង​សន្ន​សិ​ទ្ន​សារពត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​ពេញចិត្ត​ជាខ្លាំង​ក្រៃលែង នូវ​សេវាកម្ម​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ពី គ្លីនិក​ធ្មេញ Denta-joy Cambodia ជាពិសេស​គឺ​ការព្យាបាល​ពត់​ធ្មេញ​របស់​នាង​ខ្ញុំ​តែម្តង ជាមួយ​បច្ចេកទេស Invisalign ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ខ្លាច​ក្នុងការ​ញញឹម ឬ សើច​ជាមួយ​ភក្តិ ឬ ទៅកាន់​មហាជន​ឡើយ ដោយសារ​ពុម្ព​ធ្មេញ​ថ្លា (Invisalign) ដែល​ពាក់​នៅលើ​ធ្មេញ​របស់​នាង​ខ្ញុំ វា​ដូច​ទៅ​ពណ៌​ថ្លា ដូច្នេះ​ទាំង​មិត្តភក្តិ ក៏ដូចជា​មហាជន​អាច​នឹងមិន​បានកត់សម្គាល់​ថា​នាង​ខ្ញុំ​ពាក់ Invisalign នោះឡើយ​»​។ 


 
​លោកជំទាវ បន្តទៀតថា​៖ «​ការពត់​ធ្មេញ​ជាមួយនឹង​បច្ចេកវិទ្យា Invisalign វា​ក៏​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ដោះ និង​ដាក់​ដោយ​ខ្លួនឯងបាន​ផងដែរ ពេលដែល​ពិសារ​អាហារ និង​ត្រូវ​សម្អាត​ធ្មេញ ហើយ​ការឈឺចាប់​ក្នុងការ​ពត់​ធ្មេញ​ជាមួយ​បច្ចេកវិទ្យា​នេះ​គឺ​ទាប​បំផុត ឬ ស្ទើរតែ​គ្មាន​តែម្តង​។ ជាពិសេស​ទៅទៀត​ការពត់​ធ្មេញ​ដោយ​ប្រើ Invisalign វា​មិន​ប៉ះពាល់​ដល់​ការប្រកួត និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ខាងមុខ​របស់​នាង​ខ្ញុំ​ឡើយ​។ ដូច្នេះហើយ​ទើប​នាង​ខ្ញុំ​សម្រេចចិត្ត​ទទួលយក​សេវាកម្ម​នៅ Denta-joy Cambodia ហើយ​នាង​ខ្ញុំ​ក៏​សូម​ណែនាំ​គ្លីនិក​ស្តង់ដា​ខ្ពស់​មួយ​នេះ ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់ និង​យកចិត្តទុកដាក់​ពី​សុខភាព​មាត់​ធ្មេញ​របស់ខ្លួន មក​ទទួល​សេវាកម្ម​នៅទីនេះ​ផងដែរ​»​។ 
 
​លោក​ឧក​ញ្ញ៉ា លីម ហួរ​នី​តូ ដែលជា​នាយក​ប្រ​ត្តិ​ប​ត្ត​គ្លីនិក​ធ្មេញ Denta-joy Cambodia ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ ស៊ន សៀវ​ម៉ី ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​ទៅលើ​គ្លីនិក​ធ្មេញ Denta-joy Cambodia និង​ពេញចិត្ត​នូវ​សេវាកម្ម​ពី​ក្រុម​ទន្ត​បណ្ឌិត​របស់​យើង ថែមទាំង​បង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់​របស់ខ្លួន​ជាមួយ​ការពត់​ធ្មេញ​នេះ​ទៅកាន់ សាធារណៈ​ផងដែរ​។​


 
​លោក​បន្តទៀតថា​៖ «​វា​ជា​កិ​ត្ត​យស​ខ្លាំង​ដែល គ្លីនិក​ធ្មេញ Denta-joy Cambodia ទទួលបាន​នូវ​ការគាំទ្រ​ពី វីរៈ​កីឡា​ការ​នី​លំដាប់ថ្នាក់​ពិភពលោក​យ៉ាង​ដូច្នេះ ហើយ​ថែមទាំង​មាន​កាស​ធ្វើការ​រួមគ្នា​ក្នុងការ​ផ្សព្វផ្សាយ​ពី​កីឡា​ជាតិ ក៏ដូចជា​សេវាកម្ម​ពត់​ធ្មេញ​លំដាប់ថ្នាក់​អន្តរជាតិ​ផងដែរ ក្នុងនាម​លោកជំទាវ ជា​ទូត​សុ​ឆន្ទៈ​សម្រាប់​គ្លីនិក​របស់​យើង​»​។​
 
​លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា​៖ «Denta-joy Cambodia មានបទពិសោធន៍​ច្រើន​ក្រៃលែង​ជាមួយ​បច្ចេកទេស​ពុម្ព​ធ្មេញ​ថ្លា​របស់ Invisalign នេះ តាំងពី​ឆ្នាំ ២០០១ មក​ម្លេះ ដោយមាន​អតិថិជន​ប្រមាណ​ជាង ៦០០០ ករណី​រួចមកហើយ​ទទួលបាន​ការព្យាបាល​ពី​បច្ចេកទេស​នេះ ហើយ​ជាមួយ​ជោគជ័យ និង​ការពេញនិយម​ពី​អតិថិជន បានធ្វើឱ្យ Denta-joy ក្លាយជា​គ្លីនិក​ធ្មេញ លំដាប់ថ្នាក់​ទី ១ ក្នុងការ​ផ្តល់នូវ សេវាកម្ម​ពត់​ធ្មេញ​ដោយ​ប្រើ ពុម្ព​ថ្លា​Invisalign នៅ​អាស៊ីអាគ្នេយ៍ និង​ជា​គ្លីនិក​ធ្មេញ​តែមួយគត់ ដែល​ទទួលបាន​តែងតាំង​ជា ឧទ្ទិស​គ្លីនិក​ឬ  គ្លីនិក​គំរូ​នូវ​ការព្យាបាល​ពត់​ធ្មេញ​ជាមួយ​គុណ​ភាពល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ថៃ​និង​កម្ពុជា​»​។ 
 
​លោក​ក៏បាន​បញ្ចប់​ដោយ​អបអរសាទរ និង​ជូនពរ​លោកជំទាវ ស៊ន សៀវ​ម៉ី ជា​ដំណើរ​ជីវិត​គូរ​អាពាហ៍ពិពាហ៍ ដែល​នឹង​មកដល់​ឆាប់ៗ​នាពេល​ខាងមុខនេះ​។ ដូច្នេះហើយ Denta-joy Cambodia ត្រូវមាន​បេសកម្ម​សំខាន់បំផុត ក្នុង​ការផ្តល់​ស្នាមញញឹម​ដ៏​ស្រស់ស្អាត​ឥតខ្ចោះ និង​ទំនុកចិត្ត ដល់​លោកជំទាវ ស៊ន សៀវ​ម៉ី សម្រាប់​ថ្ងៃ​ដ៏​សំខាន់​របស់លោក​ជំទាវ ដូច្នេះ​សូម​ចូលរួម​តាមដាន​នូវ​ដំណើរ​អាពាហ៍ពិពាហ៍​រប​ស់លោក​ជំទាវ ទាំងអស់គ្នា ជាមួយ Denta-joy Cambodia៕
 










(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 KHB
© រក្សាសិទ្ធិដោយ thmeythmey.com