ជាតិ
សង្គមជាតិ
ចោរប្លន់៤នាក់ ត្រូវកងរាជអាវុធហត្ថភ្នំពេញ បាញ់ស្លាប់ ក្នុងបូរីមួយកន្លែង
01, Mar 2021 , 1:45 pm        
រូបភាព
កម្លាំងកងរាជអាវុធហត្ថ ពេលចុះបង្ក្រាបចោរប្លន់ នៅបូរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថភ្នំពេញ
កម្លាំងកងរាជអាវុធហត្ថ ពេលចុះបង្ក្រាបចោរប្លន់ នៅបូរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថភ្នំពេញ
ដោយ: ថ្មីៗ
កម្លាំងកងរាជអាវុធហត្ថ បានបាញ់សម្លាប់ក្រុមចោរប្លន់៤នាក់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ នៅបូរីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយសារតែក្រុមចោរទាំង៤នាក់ បានបាញ់ទៅលើកងរាជអាវុធហត្ថមុន ហើយរាជអាវុធហត្ថ ក៏បាញ់តវិញ។ លោក រ័ត្ន ស្រ៊ាង មេកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា កម្លាំងកងរាជអាវុធហត្ថរបស់លោក កំពុងធ្វើកិច្ចការពាក់ព័ន្ធនឹងករណីនេះ។


ទំព័រហ្វេសប៊ុករបស់កងរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បង្ហោះព័ត៌មានថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ គឺដឹកនាំដោយលោក រ័ត្ន ស្រ៊ាង ផ្ទាល់។ បើតាមប្រភពដដែល ក្រុមចោរប្លន់ទាំង៤នាក់នោះ ចូលទៅប្លន់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងបូរីមួយកន្លែង ដើម្បីជំរិតទារ១លានដុល្លារ ពីម្ចាស់ផ្ទះនោះ។

ប្រភពខាងលើបញ្ជាក់ថា៖«ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ១ដើម និងកាំភ្លើងខ្លី២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថ បានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង»៕

© រក្សាសិទ្ធិដោយ thmeythmey.com