COVID-19
ជាតិ
មន្ទីរសំរាកព្យាបាល កម្ពុជា (FCC) ផ្តល់ម៉ាស់១លានជូនគណៈកម្មការជាតិប្រយុទ្ធនឹងកូវីដ-១៩
01, Mar 2021 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
នៅព្រឹកថ្ងៃទី១ ខែមីនា នេះ លោក ហោ សំណាង ស្ថាបនិកមន្ទីរសំរាកព្យាបាល កម្ពុជា (FCC) និងគណៈគ្រប់គ្រង បានប្រគល់ម៉ាស់ចំនួន១លាន ដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ។
 
នាពិធីប្រគល់ដែលរៀបចំនៅទីស្តីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចាត់ទុកអំណោយម៉ាស់១លានពីសំណាក់ស្ថាបនិកមន្ទីរសំរាកព្យាបាល កម្ពុជា ថា ជាការរួមចំណែកដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែឆាប់រហ័ស។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអះអាងថា រដ្ឋាភិបាល រួមទាំងមន្ត្រីសុខាភិបាល ចងចាំជានិច្ចនូវទឹកចិត្តសប្បុរសនានា ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការម៉ាស់ជាចាំបាច់ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាលដាលសកលមួយនេះ។
 
 
ក្នុងពិធីនោះដែរ លោក ហោ សំណាង មានជំនឿថា  កម្ពុជាអាចយកឈ្នះជំងឺកូវីដ១៩ តាមរយៈការការពារ និង ការស្មគ្រ័ចិត្តចាក់វ៉ាក់សាំងទាំងអស់គ្នា។ លោក អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបបន្តចូល រួមជាមួយរដ្ឋាភិបាល និង ក្រសួង    ស្ថាប័នពាក់ពន្ធ័ទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩៕

 

© រក្សាសិទ្ធិដោយ thmeythmey.com