អត្ថបទពាណិជ្ជកម្ម
សារព័ត៌មាន​ថ្មីៗ​ជា​ជម្រើស​ដ៏​ល្អ​ក្នុងការ​ផ្សព្វផ្សាយ សម្រាប់​ម្ចាស់​អាជីវកម្ម​
01, Mar 2021 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​៨​ឆ្នាំ សារព័ត៌មាន​ថ្មីៗ បាន​ក្លាយខ្លួនជា​គេហទំព័រ​ព័ត៌មាន ដែល​នាំមក​នូវ​ព័ត៌មាន​ដ៏​សម្បូរបែប សម្រាប់​បម្រើ​ជូន​អ្នកអាន តាម​យៈ​គេហទំព័រ​ដ៏​មាន​ប្រជាប្រិយភាព Thmeythmey.com ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាង ៥០​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​។ ខណៈដែល YouTube Thmeythmey កំពុង​មមាញឹក ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន តាម​តម្រូវការ​សា ធារ​ណ​ជន​ផងដែរ​។​
 
​បច្ចុប្បន្ន សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ដើរតួរ​នាទី​យ៉ាងសំខាន់ ក្នុងការ​ផ្ដល់ព័ត៌មាន​ដ៏​សម្បូរបែប គ្រប់​ជ្រុងជ្រោយ ជូន​សាធារណជន​។ មិន​ត្រឹមតែ​ជា​គេហទំព័រ​ព័ត៌មាន ដែលមាន​ព័ត៌មាន​សម្បូរបែប​នោះទេ ថ្មីៗ ក៏​តែង​ផ្តល់ជូន​មិត្ត​អ្នក​តាន​ដាម​របស់ខ្លួន នូវ​ចំណេះដឹង ទស្សនៈ និង​និន្នាការ​ដែល​កំពុង​កើតឡើង​នៅក្នុង​សង្គម​ផងដែរ​។ ថ្មីៗ គឺជា​ជម្រើស​ដ៏​ល្អ ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សម្រាប់​ដៃគូ​ម្ចាស់​អាជីវកម្ម សហគ្រាស និង​ក្រុមហ៊ុន តូច ធំ គ្រប់​ប្រភេទ ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​សេវាកម្ម​ដ៏​ល្អ តម្លៃ​សមរម្យ​ផងដែរ​។ 
 
​ម្ចាស់​អាជីវកម្ម អាច​ជ្រើសរើស​សេវាកម្ម​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថ្មីៗ ដែលមាន​ដូចជា សរសេរ​អត្ថបទ​ពាណិជ្ជកម្ម ការផ្សាយ​អត្ថបទ​ពាណិជ្ជកម្ម ការផ្សាយ​ផ្ទាំង​ពាណិជ្ជកម្ម ផលិត​ជា​វីដេអូ​ផ្សាយពាណិជ្ជកម្ម​, ការផ្សាយ​ផ្ទា​ល់ពី​កម្មវិធី​ផ្សេងៗ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​ល​។ ទាំងនេះ ជា​សេវាកម្ម​ដ៏​ល្អ ក្នុងការ​ជំរុញ​ឲ្យ​មាន​អត្ថប្រយោជន៍ ដល់​ដៃគូ​សហការ​រប​ស់​យើង​។​
 
​គួរ​រំលឹក​ផងដែរ​ថា គេហទំព័​របស់​យើង មាន​អ្នកតាមដាន​ទស្សនា​រៀងរាល់ថ្ងៃ ច្រើនជាង​កន្លះ​លាន​នាក់​។ រីឯ Facebook page  មាន​អ្នក​ចូលចិត្ត​រហូតដល់​ជាង ៧៥​ម៉ឺន​នាក់​។ មិនតែប៉ុណ្ណោះ​បណ្ដាញ​ផ្សព្វផ្សាយ ThmeyThemy App ក៏​កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​មាន​អ្នក​ទាញយក​ទៅប្រើ​ប្រាស់​ចំនួន ៨​ម៉ឺន ផងដែរ​។ លើសពីនេះ ពួកយើង​នៅមាន​បណ្ដាញ​សង្គម YouTube Thmeythmey មាន​លើស ២៥​ម៉ឺន Subscriber ដែល​បាន​ផលិត​លើស ៣,០០០​វីដេអូ សម្រាប់​ផ្តល់ជូន​ព័ត៌មាន និង​ចំណេះដឹង​ដល់​សាធារណជន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com