ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​អ្វីខ្លះ​ដែល​អាច​ផ្តល់​ថាមពល​ដល់​អ្នក​?
08, Mar 2021 , 6:29 am        
រូបភាព
​មនុស្ស​ជាច្រើន អាចមាន​អារម្មណ៍​ធុញទ្រាន់ នៅពេល​ណាមួយ​នៅពេល​ថ្ងៃ​។ កង្វះ​ថាមពល​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក និង​ធ្វើឱ្យ​អ្នក​មិនសូវមាន​ផលិតភាព​។​
 
​ប្រហែលជា​មិន​គួរឱ្យភ្ញាក់ផ្អើល​ទេ ប្រភេទ និង​បរិមាណ​អាហារ ដែល​អ្នក​ញ៉ាំ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​កំណត់​កម្រិត​ថាមពល​របស់​អ្នក​នៅពេល​ថ្ងៃ​។​
 
​ទោះបីជា​អាហារ​ទាំងអស់​ផ្តល់​ថាមពល​ដល់​អ្នក​ក៏ដោយ​ក៏​អាហារ​ខ្លះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដែល​អាចជួយ​បង្កើន​កម្រិត​ថាមពល​របស់​អ្នក និង​រក្សា​ភាព​ប្រុងប្រយ័ត្ន និង​ផ្តោតអារម្មណ៍​ពេញ​មួយថ្ងៃ​។​
 
​ទាំងនេះ​ជា​បញ្ជី​អាហារ ដែល​ត្រូវបាន​បញ្ជាក់ថា​ជួយ​លើកកម្ពស់​កម្រិត​ថាមពល​។ អាហារ​ទាំងនោះ​មាន ដូចជា ចេក ត្រី​ខ្លាញ់ អង្ករសំរូប ដំឡូង​ជា កាហ្វេ ស៊ុត ផ្លែ​ប៉ោម ទឹក សូកូឡា​ខ្មៅ យ៉ា​អួរ ផ្លែ​ហ្គូ​ជី គ្រាប់​សាគូ (Quinoa) ម្សៅ​ធញ្ញជាតិ សណ្តែកបារាំង សណ្តែកបាយ​ឫ​សណ្តែកខៀវ ផ្លែ​ប៊័រ ផ្លែក្រូច ស្ត្រ​បឺ​រី គ្រាប់​ធញ្ញជាតិ សណ្តែកកួរ តែ​បៃតង គ្រាប់ពូជ ពោត​ផ​ប់​ខន បន្លែ​បៃតង ឆៃថាវ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com