ពីនេះ ពីនោះ
កូវីដ-១៩ សម្លាប់ជំនួញ Start-up ជាច្រើន…!
09, Mar 2021 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង នៅតែបន្តព្រួយបារម្ភរឿងមេរោគកូវីដ-១៩។ តែក្លើទាំងពីរនាក់ចាប់ផ្តើមបារម្ភរឿងក្រពះវិញម្តង។ រវាងសុខភាពមនុស្ស និងសុខភាពសេដ្ឋកិច្ច។


សុធីរ៖ អា សំណាង! អញលឺគេថា កូវីដសម្លាប់ Start-up ច្រើនណាស់មែនទេ? 
 
សំណាង៖ អីគេ Start-up? 
 
សុធីរ៖ Start-up មានន័យថា ជំនួញទើបបង្កើតថ្មី។ 
 
សំណាង៖ ចុះអ្ហែងមិននិយាយពាក្យខ្មែរមកកាន់អញ?   
 
សុធីរ៖ អញនិយាយធ្វើឡូយតាមគេ តាមឯងហ្នឹងណ៎ា។ ងាកមកសំណួរអញវិញ តើកូវីដ សម្លាញ់ជំនួញទើបបង្កើតថ្មីច្រើនមែន?  
 
សំណាង៖ អាជំនួញចាស់ក៏ដួលបះជើង អាថ្មីហ្នឹងរឹតតែដួលបះជើងទៅទៀត។ អ្នកចាប់ផ្តើមជំនួញឆ្នាំ២០២០ និង២០២១នេះដួលច្រើនណាស់។ មិនត្រឹមតែដួលទេ អ្នកខ្លះជំពាក់បំណុលគេថែមទៀតផង។ 
 
សុធីរ៖ ដួលរឿងអត់ភ្ញៀវមែន? 
 
សំណាង៖ អត់ភ្ញៀវជារឿងមួយ។ តែតម្លៃពលកម្ម និងតម្លៃជួលផ្ទះ ដី អគារ ក៏ដាក់សម្ពាធឲ្យជំនួញក្ស័យធនកាន់តែលឿនដែរ។  
 
សុធីរ៖ ចុះបើជំនួញចេះតែដួលអ៊ីចឹង ធ្វើម៉េចទៅសេដ្ឋកិច្ចយើង? ហើយអ្នកវិនិយោគខ្លះ មិនក្រហើយ? 
 
សំណាង៖ អើ! មានតែតាមដំណើរ។ មានតែបណ្តោយតាមកម្មហើយមើលទៅ។ 
 
សុធីរ៖ កម្ម? 
 
សំណាង៖ អើ!  
 

© រក្សាសិទ្ធិដោយ thmeythmey.com