ជាតិ
រយៈពេល ៣ខែ ខេត្តព្រៃវែងនាំចេញស្រូវទៅវៀតណាមប្រមាណ ៥០ម៉ឺនតោន
13, Mar 2021 , 4:19 pm        
រូបភាព
ការដឹកជញ្ជូនស្រូវទៅប្រទេសវៀតណាម(រូបភាពពីហ្វេសប៊ុកលោក អ៊ុក សំណាង)
ការដឹកជញ្ជូនស្រូវទៅប្រទេសវៀតណាម(រូបភាពពីហ្វេសប៊ុកលោក អ៊ុក សំណាង)
ដោយ:
ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ តែខេត្តព្រៃវែង នៅតែបន្តការនាំចេញស្រូវជាបន្តបន្ទាប់។ រយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ ខេត្តព្រៃវែង បាននាំចេញស្រូវសរុបចំនួន ៥០៦,០២៨ តោនទៅប្រទេសវៀតណាម។ នេះបើតាមរបាយការណ៍របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង។
 
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បញ្ជាក់ប្រាប់Themythmey25 បន្ថែមថា ស្រូវដែលនាំចេញទៅប្រទេសវៀតណាម ទទួលបានតម្លៃ ៩៨០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទស្រូវ IR504 និង ៨៧០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទស្រូវ OM5451។ ចំពោះការងារបង្កបង្កើនផលស្រូវប្រាំងក្នុងខេត្តព្រៃវែងវិញ  ប្រធានមន្ទីរកសិកម្មរូបនេះ បន្តថាបានបញ្ចប់ហើយ ខណៈការងារប្រមូលផលស្រូវប្រាំង សម្រេចបានជាង ៥៨ភាគរយ ដែលគិតជាផ្ទៃដី មាន ៦.៥ពាន់ហិកតា។
 
ពលរដ្ឋភាគច្រើនក្នុងខេត្តព្រៃវែង ពឹងផ្អែកលើវិស័យកសិកម្ម ក្រៅពីការងារដាំដុះដំណាំស្រូវ កសិករ ក៏មានប្រកបរបរដាំដុះដំណាំ បន្លែបង្ការ និងដំណាំសាកវប្បកម្ម ដូចជាដំណាំពោត ដំឡូងមី សណ្ដែកបាយ ល្ង អំពៅផងដែរ ដែលគិតមកដល់ពេលនេះ សម្រេចការអនុវត្តលើផ្ទៃដីចំនួន ១ ២៤២ហិកតា។ នេះបើតាមរបាយការណ៍ របស់លោកប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង៕
 

Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com