ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ប៉ាន់ស្មានថា ព្រឹត្តិការណ៍២០កុម្ភៈជាង១ខែនេះ ធ្វើឱ្យកម្ពុជាខាតសេដ្ឋកិច្ច ២៥០លានដុល្លារ
23, Mar 2021 , 6:59 pm        
រូបភាព
លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។
លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ការផ្ទុះកូវីដ-១៩ រលកទី៣នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាង១ខែនេះ បានធ្វើឱ្យកម្ពុជាបាត់បង់សេដ្ឋកិច្ចជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ២៥០លានដុល្លារ។ នេះជាការប៉ាន់ស្មានរបស់លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកបញ្ជាក់ថា ការខាតសេដ្ឋកិច្ចនេះ គឺដោយសារសកម្មភាពសេដ្ឋកិច្ចនៃខេត្តធំៗ ដូចជាខេត្តព្រះសីហនុ ខេត្តសៀមរាប បានរងប៉ះពាល់ជាខ្លាំងពីព្រឹត្តិការណ៍២០កុម្ភៈនេះ ដែលធ្វើឱ្យបាត់ប្រភពចំណូលថវិកាជាតិផង រួមទាំងបាត់បង់សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
 
បើតាមលោក ឆេង គីមឡុង ថវិកាប្រមាណ២៥០លានដុល្លារក្នុងនៅចរន្តសេដ្ឋកិច្ចជាតិដែលបាត់បង់ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាង១ខែមកនេះ បានធ្វើឱ្យរោងចក្រ សហគ្រាសមួយចំនួនធំ បាត់បង់ចំណូលពីផ្នែកផលិតកម្មនាំចេញកង់ កាបូប និងគ្រឿងបង្គុំឬគ្រឿងបន្លាសផ្សេងៗទៀត ក្រៅពីការផលិតសម្លៀកបំពាក់ដែលនាំចេញទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ 
 
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក បណ្ឌិត ឆេង គីមឡុង៖ 




 
កត្តាបញ្ហានេះ បានធ្វើឱ្យសកម្មភាពរោងចក្រមួយចំនួន ត្រូវបានផ្អាកដំណើរការនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន។ ក្រៅពីនេះមណ្ឌលដ្ឋានពាណិជ្ជកម្មធំៗមួយចំនួន ដូចជាផ្សារទំនើអ៊ីអន, ម៉ាក្រូ ផ្អាកនូវការនាំទំនិញចូល ដែលធ្វើឱ្យកម្ពុជាបាត់បង់ចំណូលលពន្ធគយមួយផ្នែក ផងដែរ។ នេះបើតាមអ្នកជំនាញសេដ្ឋកិច្ច ៕
 
 

Tag:
 ព្រឹត្តការណ៍២០កុម្ភៈ
  លោក ឆេង គីមឡុង
© រក្សាសិទ្ធិដោយ thmeythmey.com