ពីនេះ ពីនោះ
«ឡូ ឬឡូត៍» ជាពាក្យកម្ចីពីបារាំង 31, Mar 2021 , 7:29 am
×
ទោះបីពាក្យថា «ឡូ ឬឡូត៍» មាននៅក្នុងវចនានុក្រមខ្មែរពិតមែន តែក៏មិនមែនជាពាក្យខ្មែរឡើយ។ «ឡូ ឬឡូត៍»ជាពាក្យកម្ចីពីបារាំង ដែលសរសេរជាភាសាបារាំងថា Lot ជាចំណែកផ្សេងៗក្នុងការបែងចែក ឬចំនួនផ្សេងៗដែលបែងចេញជាភាគ។
«ឡូ ឬឡូត៍» សំដៅលើដីមួយឡូ ឬបែងចែកជាដីឡូត៍សម្រាប់លក់។ សម្រាប់ពលរដ្ឋខ្មែរ ប្រើពាក្យទាំងនេះ ដើម្បីកំណត់របស់ដែលមាន ៦គូ ឬចំនួន១២ ដូចជា ចាន, ដប,ផ្លែឈើ ជាដើម។
ម្យ៉ាងទៀតពាក្យ «ឡូ» ក៏សម្គាល់សូរស្រែកខ្លាំង ឮគ្រលួច ឬសូរនិយាយខ្លាំង។ ស្រែកឡូ, និយាយឡូៗ ជាដើម។ ហើយ«ឡូ» ក៏សំដៅលើល្បែងរបស់ក្មេង ជាឈ្មោះល្បែងស៊ីសង លេងដោយកោះកាស ឬលុយឲ្យចូលក្នុងរន្ធដីតូច។ ពួកក្មេងលេងឡូ ឬលេងចាប៉ឹក។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com