ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​អ្វី​ជា​សញ្ញា​នៃ​ជំងឺភាន់ច្រឡំ​? ហើយ​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?
02, Apr 2021 , 6:59 am        
រូបភាព
​ការកត់សម្គាល់ភាពច្របូកច្របល់ ​នៅពេលដែល​វា​លេចឡើង​ដំបូង​ នឹង​ជួយ​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ​ឱ្យទទួល​ការព្យាបាល​​បាន​រហ័ស​។​
 
​សញ្ញា​ខ្លះ​នៃ​ការភាន់ច្រឡំ​រួមមាន​៖
 
.​និយាយ​មិន​ច្បាស់ ឬ​មានការ​ផ្អាក​យូរ​ក្នុងពេល​និយាយ​
.​ការនិយាយ​មិនធម្មតា ឬ​មិន​ស៊ីចង្វាក់​
.​ខ្វះ​ការយល់ដឹង​អំពី ទីតាំង ឬ​ពេលវេលា​
.​ភ្លេច​នូវ​អ្វី​ដែលជា​ភារកិច្ច​ នៅពេលដែល​វា​កំពុង​ត្រូវបាន​អនុវត្ត​
.​ការផ្លាស់ប្តូរ​ភ្លាមៗ ​នៅក្នុង​អារម្មណ៍​ដូច​ជាការ​រំជួលចិត្ត​ភ្លាមៗ ។​
 
​ប្រសិនបើ ​អ្នកជា​មនុស្ស​ដែលមាន​សញ្ញា​នៃ​ការភាន់ច្រឡំ អ្នក​គួរ​រក​មិត្តភក្តិ​ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ឱ្យជួយ​។ ប្រសិនបើ​អ្នក មាន​ការភាន់ច្រឡំ ​អ្ន​ក​ប្រហែលជា​ត្រូវការ​ជំនួយ​ ពីអ្វី​ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯង​។​
 
​ប្រសិនបើ​ការភាន់ច្រឡំ​របស់​ពួកគេ​ គឺ​ខ្លាំង​ ឬ​ឈានដល់​ចំណុច​ភ្លេចភ្លាំង​នោះ ​គ្រូពេទ្យ​អាច​ណែ​នាំឱ្យ​​ពួកគេ ​ទៅកាន់​មន្ទីរពេទ្យ​។​
 
​ប្រសិនបើ​ភាពច្របូកច្របល់​កើតឡើង​ បន្ទាប់ពី​រងរបួស​ក្បាល ឬ​របួស​នោះ ​វា​អាចជា​ការប៉ះទង្គិច​គ្នា ហើយ​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​។ ហើយ វារឹតតែ​សារសំខាន់ ​ក្នុងការ​ទៅ​ជួប​ពេទ្យ​ឱ្យបាន​រហ័ស ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ មាន​ការភាន់ច្រឡំ ​នឹង​រោគសញ្ញា​ដូចខាងក្រោម​៖
 
.​វិលមុខ​
.​ចង្វាក់បេះដូង​លោត​លឿន​
.​ស្បែក​ត្រជាក់​ស្អិត​
.​គ្រុន​
.​ឈឺក្បាល​
.​ញ័រ​
.​ដកដង្ហើម​មិន​ទៀងទាត់​
.​ភាពទន់ខ្សោយ​នៅ​ផ្នែក​ម្ខាង​នៃ​រាងកាយ​
.​និយាយ​មិន​ច្បាស់ ៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com