ជាតិ
មនុស្ស៤០នាក់ លួចចេញពីភ្នំពេញទៅកំពង់ឆ្នាំង ត្រូវយកទៅធ្វើចត្តាឡីស័ក
09, Apr 2021 , 11:56 am        
រូបភាព
ទីតាំងត្រួតពិនិត្យរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង-កំពង់ធំ(រូបភាពរដ្ឋបាលស្រុកកំពង់លែង)
ទីតាំងត្រួតពិនិត្យរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង-កំពង់ធំ(រូបភាពរដ្ឋបាលស្រុកកំពង់លែង)
ដោយ:
មនុស្សប្រមាណ៤០នាក់ ដែលលួចដំណើរចេញពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាពរបស់របស់ពួកគេ។ នេះបើតាមលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៩ មេសា។
 
បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង មនុស្សប្រមាណ៤០នាក់នោះ ភាគច្រើនជាកម្មករសំណង់ និងបុគ្គលិកធ្វើការនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ក្រុមគ្រូពេទ្យ កំពុងតាមដានសុខភាពពួកគេ។ លោក មានប្រសាសន៍ថា៖«ពេលនេះក្រុមគ្រូពេទ្យបានយកសំណាកពួកគាត់ ដើម្បីពិនិត្យរកជំងឺកូវីដ-១៩ហើយ កំពុងរង់ចាំលទ្ធផល និងដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ»។ 
 
មនុស្សទាំងប្រមាណ៤០នាក់នោះបានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ជាអំឡុងពេលដែលរាជរដ្ឋាភិបាលដាក់បំរាម មិនឲ្យធ្វើដំណើរឆ្លងខេត្ត ដោយលើកលែងតែខេត្តកណ្ដាល និងរាជធានីភ្នំពេញប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com