COVID-19
ជាតិ
ករណីទី៣៥៖ បុរសខ្មែរអាយុ៥៨ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកំពង់ស្ពឺ
14, Apr 2021 , 3:43 pm        
រូបភាព
បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅម៉ោងជិត៣រសៀល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។


ក្រសួងសុខាភិបាល អះអាងថា កាលពីថ្ងៃទី១៣ ខែមេសា បុរសខាងលើ បានចូលទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការរោគហត់ពិបាកដកដង្ហើម ហើយដោយសារគាត់  មានសភាពធ្ងន់ធ្ងរពុំអាចជួយសង្គ្រោះបាន គាត់ បានបាត់បង់ជីវិតនៅម៉ោងប្រមាណ៩និង២០នាទីព្រឹក។

ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា បុរសខាងលើនេះ បានបាត់បង់ជីវិត ដោយសារ មានវិបត្តិធ្ងន់ធ្ងរផ្លូវដង្ហើមធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ-១៩។ បុរសអាយុ៥៨ឆ្នាំរូបនេះ  មានអាសយដ្ឋាននៅ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ នៅម៉ោងជិត១២ថ្ងៃត្រង់ ក្នុងថ្ងៃដដែលនេះ  ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ម្តងរួចមកហើយ គឺ បុរសជនជាតិបារាំង អាយុ៨៦ឆ្នាំ។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៥នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com