ជាតិ
ពីនេះ ពីនោះ
«តង់តិ៍ ឬតែនត៍»មិនមែនជាពាក្យខ្មែរឡើយ 03, Jan 2023 , 7:29 am
× «តង់តិ៍»ដែលពលរដ្ឋនិយមសរសេរ«តង់»នោះពិតជាមិនត្រឹមត្រូវឡើយ។ ពលរដ្ឋគួរតែសរសេរជា«តង់តិ៍»ទើបត្រឹមត្រូវ។ ពាក្យនេះ អាចហៅម្យ៉ាងទៀតថា«តែនតិ៍»ក៏បាន។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«តង់តិ៍»សរសេរជាភាសាបារំាងថា Tente ឬ«តែនតិ៍»ជាភាសាបារំាងថា«Tent» មានន័យថា ជំរំសំពត់ខ្ចោប គឺជំរំឬបារាំដែលធ្វើដោយសំពត់ក្រាស់ក្របួចខាងលើខ្ពស់ឡើង ខាងក្រោមរីកគាយ, សម្រាប់បាំងកម្ដៅថ្ងៃនិងភ្លៀង (ប្រដាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល)។ ឧទាហរណ៍៖ ពួកកម្មករលើកតែនតិ៍ពេញទាំងវាល៕
© រក្សាសិទ្ធិដោយ thmeythmey.com