COVID-19
ជាតិ
អាជ្ញាធរ វេចខ្ចប់បន្លែ ជាមួយមី ត្រីខ និង ពងទា ដើរចែកពលរដ្ឋនៅខណ្ឌបឹងកេងកង
24, Apr 2021 , 4:03 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង បន្តវេចខ្ចប់បន្លែ យកទៅចែកជូនពលរដ្ឋដែលរស់នៅក្នុងខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២៤មេសា ឆ្នាំ២០២១នេះ។ បន្លែសម្រាប់ចែកជូនពលរដ្ឋមាន ស្ពៃបូកគោ ខ្លឹមនបារាំង ក្រូចឆ្មា ការ៉ុត និង សាឡាត ជាដើម។ ក្រៅពីបន្លែ ក៏មានមី ត្រីខកំប៉ុង និងពងទា ផងដែរ។
 
កញ្ញា សាត ឆវិន ប្រធានការិយាល័យរដ្ឋបាលខណ្ឌបឹងកេងកង ប្រាប់សារព័ត៌មាន ThmeyThmey ថា៖«ពួកយើងរៀបចំបន្លែជាកញ្ចប់ៗ ដោយក្នុងមួយគ្រួសារ បានមួយកញ្ចប់»។ កញ្ញា បន្តថា៖«បន្លែក្នុងមួយកញ្ចប់ៗហ្នឹង អាចជួយសម្រួលជីវភាពគ្រួសារគាត់ [ពលរដ្ឋ] បាន២ថ្ងៃ»។
 
បើតាម កញ្ញា សាត ឆវិន រដ្ឋបាលខណ្ឌបឹងកេងកង បានចែកបន្លែ ជូនពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន អស់រយៈពេល៣ថ្ងៃហើយ ដើម្បីសម្រួលដល់ជីវភាពរស់នៅ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនេះ៕ 
 
 














Tag:
 ចែកបន្លែដល់ពលរដ្ឋ
  ខណ្ឌបឹងកេងកង
  បិទខ្ទប់ភ្នំពេញ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com