អត្ថបទពាណិជ្ជកម្ម
Park Café ចេញលក់មុខម្ហូបងាយស្រួលចំអិន ហើយរក្សាទុកបានយូរ
28, Apr 2021 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាលបានចេញសម្រេចបន្តការបិទខ្ទប់ ( Lockdown) ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល៧ថ្ងៃ ទៀត រីឯផ្សារដ្ឋនៅទូទាំងរាជធានីក៏ត្រូវបិទបណ្តោះអាសន្នផងដែរដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ កត្តានេះ នាំឲ្យប្រជាជនមួយចំនួន មិនអាចចេញក្រៅទិញរបស់របរបានច្រើនដង ហើយអ្នកខ្លះ ពិបាកក្នុងការជ្រើសរើសប្រភេទម្ហូបដែលអាចទុកបានរយៈពេលយូរ ងាយស្រួលចំអិន ពិសេសសម្រាប់អ្នកដែលមានតួនាទីត្រូវធ្វើការពីផ្ទះ។
 
ដោយយល់យ៉ាងច្បាស់អំពីតម្រូវការរបស់អតិថិជនរបស់ខ្លួន ភោជនីយដ្ឋានផាកកាហ្វេ ដែលជាភោជនីយដ្ឋាន មួយមានការគិតគូជាមុន ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្តល់ជូនសេវាម្ហូបអាហារ កាហ្វេ ភេសជ្ជៈ ទោះបីក្នុងកាលៈទេសៈប្រែប្រួលយ៉ាងក៏ដោយ។  


 
ដើម្បីបំពេញតម្រូវការជូនដល់អតិថិជនរបស់ខ្លួន ភោជនីយដ្ឋានផាកកាហ្វេ បានដាក់លក់ប្រភេទមុខម្ហូប ដែល ងាយស្រួលក្នុងការចំអិននៅផ្ទះ គឺងាយៗដូចឆុងមីកញ្ចប់ពិសេសទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពីផាកកាហ្វេ។ មុខម្ហូបដែលងាយស្រួលចំអិននៅផ្ទះគឺមានដូចជា៖ ខគោ ខកង្កែប និង ស៊ុបមាន់ខ្មៅ ដែលបានរៀបចំវេចខ្ចប់យ៉ាងមានអនាម័យ ងាយស្រួលទុកដាក់ពិសេសគឺអាចរក្សាទុកបានរយៈពេលយូរផងដែរ ដោយទុកនៅកន្លែងកក។ 
 
លោក ឈុំ យៀង ដែលជាអ្នកជំនាញខាងម្ហូបអាហារប្រចាំផាកកាហ្វេផ្ទាល់ បានរៀបរាប់ថា សម្រាប់ម្ហូបដែល ងាយស្រួលចំអិននៅផ្ទះដែលផាកកាហ្វេបានដាក់លក់ជូនអតិថជនទាំងអស់នេះគឺពិតជាងាយស្រួលចំអិនប្រៀបដូចការឆុងមីកញ្ចប់ ដែលអ្នកគ្រប់ៗគ្នាមិនថាប្រុសស្រីគឺអាចធ្វើបានទាំងអស់គ្នា ហើយបានផ្តល់អត្ថប្រយោជន៌ច្រើន ហើយអាចសន្សំសំចៃពេលវេលា នឹងថវិកាបានច្រើនសម្រាប់នៅក្នុងគ្រាដ៏លំបាកមួយនេះ ដែលប្រជាជនយើងមានភាពលំបាកក្នុងការស្វែងរកម្ហូបអាហារដែលឈ្ងុយឆ្ងាញ់ សុវត្ថិភាព អនាម័យ។ 
 
គួរបញ្ជាក់ផងដែរថាសម្រាប់ម្ហូបដែលងាយស្រួលចំអិននៅផ្ទះគឺមានដាក់លក់នៅតែកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចតេកុម្ម៉ង់តាមរយៈលេខ ០២៣ ៩៩០ ៩៩០ ជាមួយតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមក។ 


 
សម្រាប់ការតំឡើងកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) សូមចូលតាមតំណរភ្ជាប់ដូចខាងក្រោមនេះ៖ 
- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe)
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com