COVID-19
ជាតិ
មនុស្ស៣នាក់ទៀតនៅខេត្តត្បូងឃ្មុំ តេស្តវិជ្ជមានកូវីដ-១៩
03, May 2021 , 11:09 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
មនុស្សចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមានស្រ្តី២នាក់ និងកុមារាម្នាក់ ដែលរស់នៅខេត្តត្បូងឃ្មុំ មានតេស្តវិជ្ជមានកូវីដ-១៩។ ការរកឃើញករណីថ្មីបន្ថែមនេះ នាំឱ្យខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺសរុប ៤៥នាក់។

 
រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសថា មានមនុស្ស ៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩។ តាមសេចក្តីប្រកាសរបស់រដ្ឋបានខេត្តអ្នកវិជ្ជមានទាំង៣នាក់ គឺកើតលើស្ត្រីអាយុ៤៥ឆ្នាំ ឈ្មោះ នៅ ដាណេ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ បានប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ តាំង ប៊ូទ្រី។ អ្នកជំងឺ២នាក់ទៀត ជាស្ត្រីឈ្មោះជិន សុខុម អាយុ ៤៥ឆ្នាំ និងកុមារាអាយុ៦ឆ្នាំ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះជិន កញ្ញា នៅភូមិកោងកាង១ ឃុំកោងកាង ស្រុកពញាក្រែក។ អ្នកទាំងពីរ គឺទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ នៅតេស្តលើកទី៣។
 
ក្រៅពីបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានថ្មីនៅក្នុងខេត្តរបស់ខ្លួន រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាកទៅពិនិត្យនៅមន្ទីរពេទ្យ និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។ បើសិនជាពលរដ្ឋ ដែលមានអាការ ផ្កាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬមានរោគសញ្ញាសង្ស័យថា ខ្លួនមានផ្ទុកកូវីដ-១៩ សូមទៅមណ្ឌលសុខភាព ឬរាយការណ៍បន្ទាន់ទៅអាជ្ញាធរ តាមរយៈទូរសព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨៩៨។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៤,៥២០ ករណី ក្នុងនោះ១៣,៩៦៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥,៣៦៩នាក់ និងស្លាប់ឡើងដល់ ១០៣នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com