អត្ថបទពាណិជ្ជកម្ម
«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម
06, May 2021 , 5:19 pm        
រូបភាព
 ភ្នំពេញ៖ ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃទី៦ ឧសភាថា ក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជន របស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកាដោយមានភាពងាយស្រួល។
 
ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារ ដោយគ្រាន់តែចុច *2020* ហើយបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគក្រោយមកចុចសញ្ញាទ្រុងជ្រូក #។ 
 
ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មានក៏បានចន្លោះពីចាប់ពី ១ ដុល្លារ រហូតដល់ ១០ ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ ២ ដុល្លារ ពួកគេគ្រាន់តែចុច *2020*2#។ ជំនួយបរិច្ចាគនេះ នឹងទទួលយករហូតដល់ថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០២១។


 
ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកា ស្មើចំនួនទឹកប្រាក់នោះផងដែរ រហូតដល់ទឹកប្រាក់ ១០ម៉ឺន ដុល្លារ។ ថវិកាជំនួយទាំងអស់នឹងយកមកប្រើប្រាស់សម្រាប់ទិញស្បៀងអាហារជំនួយសង្គ្រោះបន្ទាន់ ដែលនឹងចែកចាយ តាមរយៈអាជ្ញាធរក្នុងតំបន់ទៅដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហាក្នុងការស្វែងរកស្បៀង។
 
កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះនៅក្នុងរាជធានី ត្រូវបានបន្ធូរបន្ថយនូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច នៅតែបន្តទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការបិទខ្ទប់។ 
 
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជាគ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់យើងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុតក្នុងគ្រាលំបាកនេះ។ 


 
យើងតែងឃើញមានការគាំទ្រជាច្រើនពីអតិថិជនរបស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិតចង់ចូលរួមជួយដល់ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាប្រជាជាតិមួយ»។
 
លោក Thomas បានបន្ថែមទៀតថា ៖ «យើងសង្ឃឹមថាអតិថិជនរបស់យើងនឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍  និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រអ្នកដែលកំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមក ដូចដែលយើងបានធ្លាប់ធ្វើកាលពីមុនមក»។
ជាផ្នែកមួយនៃកម្មវិធីគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smart បានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុងតំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖ 
 



អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទី រហូត ដល់ ថ្ងៃទី១៥ ខែ ខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់។
អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឬ ក្បែរតំបន់ក្រហម ទទួល បានការពន្យាសុពលភាពលេខទូរស័ព្ទ និងទទួលបានទិន្នន័យអ៊ីនធឺណិត60MB ឥត គិត រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយចុច *2021*1# ម្តងគត់។
 
រាល់អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារឡើងទៅ នៅពេលចាប់ ផ្ដើមប្រើស៊ីមទូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពីរយៈពេលនៃការប្រើប្រាស់ ប្រព័ន្ធ ក្រុមហ៊ុន Smart។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com