COVID-19
ជាតិ
សម្តេច ហ៊ុន សែន ស្នើម្ចាស់ផ្ទះជួលផ្អាកយកថ្លៃឈ្នួលផ្ទះពីកម្មករនៅតំបន់បិទខ្ទប់បណ្តោះអាសន្ន
08, May 2021 , 9:20 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន បានស្នើឱ្យម្ចាស់ផ្ទះជួល ផ្អាកយកថ្លៃឈ្នួលផ្ទះពីកម្មករកម្មការិនីនៅតំបន់បិទខ្ទប់ជាបណ្តោះអាសន្នសិន លើកម្មករកម្មការិនីដែលនៅពុំទាន់ទទួលបានបើប្រាក់ឈ្នួលពីថៅកែរោងច្រនៅឡើយ។ ទន្ទឹមនឹងការអំពាវនាវនេះ ប្រមុខរដ្ឋាភិបាល ក៏សំណូមពរដល់ម្ចាស់ផ្ទះជួលដែលមានលទ្ធភាព ពិចារណាបញ្ចុះថ្លៃផ្ទះជួល ឬលើកលែងការយកថ្លៃផ្ទះ ដល់កម្មករកម្មការិនីនៅក្នុងតំបន់បិទខ្ទប់ផងដែរ។
 
តាមរយៈសារសំឡេងដែលផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៨ឧសភានេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសុំអង្វរកដល់ម្ចាស់ផ្ទះឈ្នួលទាំងនោះ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលដែលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ»។
 
សម្តេច នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែម ដោយអំពាវនាវឱ្យម្ចាស់ផ្ទះនៅតំបន់បិទខ្ទប់ផ្សេងទៀត នៅទូទាំងប្រទេស ពិចារណារចំពោះការបន្ធូរបន្ថយ ឬលើកលែងការយកថ្លៃជួលផ្ទះពីកម្មករកម្មការិនី ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួនផងដែរ។

ចំពោះថ្លៃទឹក និងភ្លើង សម្តេច ហ៊ុន សែន ក៏បានប្រាប់ទៅអគ្គិសនីកម្ពុជា (EDC)និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) រកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យកម្មករ កម្មការិនី ទទួលបានការអនុគ្រោះលើថ្លៃទឹកភ្លើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com