COVID-19
ជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបើកភូមិ ចំនួន៣ឡើងវិញ 08, May 2021 , 3:59 pm
× រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបើកឱ្យមានការចេញចូលឡើងវិញភូមិកោងកាងទី១ កោងកាងទី២ និងកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក នៅថ្ងៃទី ៨ ខែឧសភា។ ការបើកដំណើរការភូមិទាំង ៣នេះឡើងវិញ ក្រោយទីតាំងនេះ មិនមានការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។
បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងភូមិខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចបិទ ភូមិទាំង៣នេះ ប្រមាណ ៣សប្តាហ៍មកហើយ។ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ទោះបីបើកដំណើរការឡើងវិញពិតមែន ប៉ុន្តែប្រជាពលរដ្ឋក្នុងភូមិនេះត្រូវអនុវត្តវិធានសុវត្ថិភាព ដោយគ្មានការធ្វេសប្រហែសនោះទេ។
សូមជម្រាបផងដែរfa គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៨៧១៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៣៤០នាក់ និងស្លាប់មាន១១៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com