ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនពិបាកឡើយ! ស្បែកមុខនិងកយារធ្លាក់? បន្តឹងវិញឆាប់រហ័ស ជាមួយគន្លឹះទាំងនេះ
11, May 2021 , 6:59 am        
រូបភាព
ជាធម្មតាបញ្ហាស្បែកយារធ្លាក់ គឺបណ្ដាលមកពីការចុះខ្សោយ និងបាត់បង់ភាពបត់បែនធម្មជាតិ ក៏ដូចជាកូឡាជែន។វ័យកាន់តែជ្រេ ស្បែកក៏ប្រែជាយារតាមនោះដែរ ជាពិសេសប្រសិនបើអ្នកចេះថែរក្សា។ មិនដឹងដោះស្រាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់តាមវិធីណាមែនទេ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ស្បែកយារធ្លាក់ ៖
 
១. ផ្នែកពណ៌សនៃស៊ុតនិងទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលប្រមាណ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ៣ដងក្នុងមួយខែ។
 
២. ក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាស្សាដុសទឹកក្រូចឆ្មារស្រស់ថ្នមៗលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ។ កុំភ្លេចលាបផលិតផលផ្ដល់សំណើមតាមក្រោយផង។
 
៣. ផ្នែកពណ៌សនៃស៊ុត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបំបែកផ្នែកពណ៌ស និងពណ៌លឿងនៃស៊ុតចេញពីគ្នា។ បន្ទាប់មកកូរវឹកឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់លាបស៊ុតលើស្បែកមុខនិងកដោយរងចាំសម្រាប់រយៈពេលពី ២០ ទៅ ២៥ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៤. ទឹកឃ្មុំ
 
លាយទឹកឃ្មុំពី ២ ទៅ ៣ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវបន្តិចនិងទឹកក្រូចឆ្មារស្រស់ ឱ្យសព្វចូលគ្នា។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងក ហើយរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តម្ដង ឬ២ដងក្នុងមួយថ្ងៃ។
 
៥. យ៉ាអួរសុទ្ធ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាយ៉ាអួរសុទ្ធលើមុខនិងក។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។
 
៦. ប្រទាលកន្ទុយក្រពើ
 
លាបម៉ាស្សាស្បែកមុខនិងកជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ រួចទុកចោលសម្រាបរយៈពេលពី ១៥​ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
 
៧. ទឹកត្រសក់ស្រស់
 
កិនត្រសក់យកទឹក បន្ទាប់មកលាបម៉ាស្សាទឹកត្រសក់ស្រស់លើផ្ទៃមុខនិងក។ ទុកចោលសម្រាប់រយៈពេលប្រហែល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៨. ប្រេងអូលីវ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវ ២ស្លាបព្រាបាយ បន្ទាប់មកលាបម៉ាស្សាប្រេងក្ដៅឧណ្ហៗលើស្បែកមុខនិងកសម្រាប់រយៈពេល ១០នាទី។ ប្រើប្រាស់ក្រណាត់ស្អាតមួយ ជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ និងជូតថ្នមៗលើស្បែកមុខនិងក។ អ្នកក៏អាចប្រើប្រាស់ប្រេងដូង ឬប្រេងអាល់ម៉ុនជំនួសក៏បាន។
 
៩. ចេក
 
អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំឱ្យម៉ដ្ឋ និងបន្ថែមទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ចូល។ កូរឱ្យសព្វជាមុនសិន សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលប្រហែល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
១០. យា៉អួរ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធ ២ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ២ដំណក់។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងកសម្រាប់រយៈពេល ១០នាទី។ រងចាំសម្រាប់រយៈពេល ៥នាទីបន្ថែមទៀត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com