ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
នៅលើ​គ្រែ តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?
11, May 2021 , 10:29 pm        
រូបភាព
ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​អំពី​ការ​រួមភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​
 
​មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វី​ដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បាន​ទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​បាន​យ៉ាងដូចម្តេច​ទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វី​ដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់​ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​
 
១- ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បានទេ​
​ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នក​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​
 
២- តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មាន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
​មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិនមែន​មាន​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វី​ដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិន​អាច​ទទួលបាន​ចំនុច​កំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែប​នេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំង​ពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ការ​ស្រើបស្រាល​បំផុត​។​
 
៣- ខ្ញុំ​បារម្ភ​ថា ការ​រួមភេទ​ដោយ​ដៃ (Masturbation) ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ​ទេ​
​និយាយ​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​! ការ​រួមភេទ​ដោយ​ដៃ​មិនមែនជា​រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព​បុរស និង​ស្ត្រី​ទេ​។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំនុចកំពូល​តាមរយៈ​ការ​រួមភេទ​ធម្មតាៗ​ទេ ការ​រួមភេទ​ដោយ​ដៃ​អាចជួយ​អោយ​អ្នក​យល់ដឹង​អំពី​រាង្គ​កាយរ​បស់​អ្នកបាន និង​ដឹង​អំពី​អ្វី​ដែល​នឹង​ធ្វើអោយ​អ្នក​ដល់​ចំនុចកំពូល​បាន​។​
 
៤- មិនទាន់​ត្រៀម​ខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួច​ទៅ​ហើយ​!
​អារម្មណ៍​នៃ​ការ​មិន​ប្រាកដ​អំពី​ការ​រួមភេទ​គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ស្ត្រី​ជា​ច្រើន​មាន​ការសង្ស័យ​ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួក​គេ​គួរតែ​បណ្តោយ​ខ្លួន​សិន និង​រួមភេទ​ដើម្បី​ការសប្បាយ​របស់​ដៃគូរ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ អ្នក​គួរតែ​ប្រាប់​ដៃគូរ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន​សក្តិសម​សម្រាប់​អ្នក​ទេ​។ ប្រសិនបើ​គាត់​ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន គាត់​នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀម​ខ្លួន​រួច​។​
 
៥- ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍​មិន​ប្រើ​ស្រោមអនាម័យ​
​ស្ត្រី​មួយ​ចំនួន​មាន​និន្នាការ​មួយ​ក្នុង​ការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ថ្នាំ​ពន្យា​កំណើត ដែល​វា​ជា​ហេតុផល​មួយ​ធ្វើអោយ​ពួកគេ​យល់ថា ដៃគូរ​របស់​ពួកគេ​នោះ​ប្រើ​ស្រោមអនាម័យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា ដៃគូរ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់​ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​មាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួន​ឯង​វិញ​។​
 
៦- ហេតុអ្វី​បានជា​គាត់​មិន​អោយ​ខ្ញុំ​បិទ​ភ្លើង​?
​សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការបិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើអោយ​ពុំ​មាន​សន្តិសុខ​ចំពោះ​រាង្គ​កាយរ​បស់​ពួកគេ​។ ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែងរក​អ្វីដែល​មិន​ត្រឹមត្រូវ​ជា​មួយ​រាង្គ​កាយរ​បស់​អ្នក ហើយ​វា​នឹង​មិន​ធ្វើអោយ​អ្នក​មាន​អា​ម្មណ៍​ល្អ​ឡើយ​។ ជំនួស​មកវិញ ប្រសិនបើ​អ្នក​មាន​ផា​សុខភាព​ចំពោះ​ស្បែក​របស់​អ្នក ដៃគូរ​របស់​អ្នក​នឹង​មាន​ផាសុខភាព​ដែរ​។  ការ​ដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិន​មាន​ជា​បញ្ហា​ចោទ​នោះទេ​!
 
៧- ខ្ញុំ​គិតថា ការ​រួមភេទ​ពិតជា​រឿង​អស្ចារ្យ​!
​នេះ​មានន័យ​ថា វា​ប្រហែលជា​មិន​កើត​ឡើង​សម្រាប់​អ្នកនោះ​ទេ​។ ការ​រួមភេទ​មិនមែន​សុទ្ធ​ជា​ការ​សូក​បញ្ចូល​លិង្គ​ទើប​ហើយ​រួម​ភេទ​បាន​ទេ ប៉ុន្តែ ការប្រើ​អណ្តាត​លឹត ការ​បរ​បោស​អង្អែល ការ​ថើប និង​ការ​ថ្នាក់​ថ្នម សុទ្ធតែ​ជា​ផ្នែក​មួយ​របស់​វា​ទាំងអស់​។ ការ​ដែល​ប្រាកដ​ថា ដៃគូរ​របស់​អ្នកចូលរួម​ក្នុងកា​របរ​បោស​អង្អែល​ក្នុងពេល​រួម​ភេទ​បាន នោះ​អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​រួមភេទ​ដ៏​អស្ចារ្យ​មួយ​ហើយ​។ ការ​រួមភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​សម្រាប់​ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com