កីឡាអន្តរជាតិ
អន្តរជាតិ
Alli ខ្សែបម្រើ Spurs រកបានមិត្តស្រីថ្មី ជាកូនស្រីរបស់អ្នកចាត់ការ Man City
18, May 2021 , 8:29 am        
រូបភាព
Dele Alli ខ្សែបម្រើ Tottenham Hotspur និង Maria កូនស្រីរបស់លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City ត្រូវបានគេប្រទះឃើញឱបថើបគ្នាជាសាធារណៈ នៅក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

រូបភាពមួយសន្លឹកបង្ហាញថា Alli ដែលបានចែកផ្លូវជាមួយអតីតសង្សា Ruby Mae កាលពីដើមឆ្នាំ ២០២១ បានយកដៃឱបនារីវ័យក្មេងម្នាក់ខណៈអង្គុយនៅលើកៅអី។ នារីម្នាក់នោះ ត្រូវបានគេរាយការណ៍ថាជាកូនស្រីបង្កើតរបស់លោក Guardiola ឈ្មោះ Maria។
 
បើតាមការចុះផ្សាយរបស់កាសែត The Sun រវាង Alli និង Maria មើលទៅហាកដូចជាមិនមានបញ្ហាក្នុងការបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈនោះទេ ដោយពួកគេបានថើបគ្នានៅក្លិបរាត្រីដ៏ពេញនិយមមួយកន្លែងនៅក្រុងឡុងដ៏នាពេលថ្មីៗនេះ។
 
ខ្សែបម្រើសញ្ជាតិអង់គ្លេស និង Spurs វ័យ ២៥ ឆ្នាំរូបនេះ ទើមានទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយកូនស្រីរបស់អ្នកចាត់ការទៅទៅ Man City ដែលទើបមានវ័យ២០ឆ្នាំ នៅរយៈពេល១ខែនេះប៉ុណ្ណោះ។
 
យ៉ាងណាក៏ដោយ បើតាមប្រភពដែលស្និទ្ធនឹងអ្នកទាំងពីរបានប្រាប់កាសែតខាងលើថា រវាង Alli និង Maria គ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះនោះទេ៕
 
 
 
 
 

Tag:
 Dele Alli
  Maria
© រក្សាសិទ្ធិដោយ thmeythmey.com