COVID-19
ជាតិ
សង្គមជាតិ
អភិបាលខេត្តបន្ទាយមានជ័យបន្តអនុវត្តវិធានការរដ្ឋបាល ដល់ថ្ងៃទី៥ ខែមិថុនា​
29, May 2021 , 4:32 pm        
រូបភាព
លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តវិធានការរដ្ឋបាលនៃបម្រាមគោច រយៈ​ពេល១សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២១។ ការបន្តអនុវត្តវិធានការនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

សកម្មភាពមួយចំនួនត្រូវបានអភិបាលខេត្តអនុគ្រោះ ដូចជា​ ការដឹកជញ្ជូនទំនិញពីប្រទេសថៃ មកកម្ពុជា និងពីកម្ពុជាទៅប្រទេសថៃ, ការដឹកជញ្ជូនទំនិញផ្សេងៗតាមកុងតឺន័រ និងរថយន្ត ដូចជារថយន្តដឹកសំរាម រថយន្តបាញ់បេតុង សំណង់វេជ្ជសាស្ត្រ,​ឡានពន្លត់អគ្គិភ័យ,​ឡានពេទ្យ និងការធ្វើដំណើររបស់មន្ត្រីរាជការ,គ្រូពេទ្យ,ការធ្វើដំណើរដោយមានធុរៈសំខាន់​​​ និងការធ្វើដំណើរផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរ។  ​

លោក អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។​

គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​សរុប​ចំនួន​២៨,៨២៥នាក់ សះស្បើយ​សរុប ២១,៣១៥​នាក់ និង​ស្លាប់​២០៣នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com