ជាតិ
ពីនេះ ពីនោះ
«ន្អាលនឹង»មានន័យដូចម្តេច?
25, Jul 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 
«ន្អាលនឹង»មានថ្នាក់ពាក្យជានិបាតសព្ទ​ មានន័យថា ដើម្បី​នឹង, ប្រយោជន៍​នឹង, នឹង​បាន, ប្រញាប់​នឹង។ ឧទាហរណ៍៖ នាំ​គ្នា​អាស្រ័យ​បាយ​ឲ្យ​ឆាប់​បន្តិច​ទៅ, រួច​ហើយ​ន្អាល​នឹង​ចាប់​ធ្វើ​ការ​ត​ទៅ​ទៀត។ ថ្ងៃ​កាន់​តែ​ល្ងាច​ណាស់​ហើយ, យើង​ខំ​ប្រឹង​បង្ហើយ​ការ​ហ្នឹង​ឲ្យ​ហើយ​ស្រេច​ទៅ ន្អាល​នឹង​ទៅ​ផ្ទះ។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕



© រក្សាសិទ្ធិដោយ thmeythmey.com