ជាតិ
ពីនេះ ពីនោះ
ខ្ញុំស្រឡាញ់ដើមឈើខ្ញុំ ចុះអ្នកវិញ?
03, Jun 2021 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រុក្ខជាតិ ឬដើមឈើ មានសារសំខាន់ណាស់សម្រាប់ជីវិតមនុស្ស។ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ពាក្យថា«បៃតង»ហាក់បីដូចជាចាក់ឫសនៅក្នុងបេះដូងមនុស្សសម័យថ្មីៗ។ តែទោះជាយ៉ាងនេះក្តី ក៏របាយការណ៍មួយចំនួននៅតែបារម្ភពីការបន្តកាប់ព្រៃឈើនៅតំបន់ខ្លះ។ តើអ្វីខ្លះជាគុណប្រយោជន៍នៃរុក្ខជាតិ?
 
គុណប្រយោជន៍នៃរុក្ខជាតិមានដូចជា៖ 
១)-ជួយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
២)-ជួយសម្អាតខ្យល់ដកដង្ហើម
៣)-បង្កើតអុកស៊ីសែន
៤)-កាត់បន្ថយកម្តៅ និងការបំពុលសំឡងនៅតាមទីក្រុង និងទីប្រជុំជននានា
៥)-ជួយរក្សាទឹក និងកាត់បន្ថយការបំពុលទឹក
៦)-ជួយកាត់បន្ថយសំនឹកដី
៧)-កាត់បន្ថយកាំរស្មីស្វាយអ៊ុលត្រាដែលជះមកលើស្បែក
៨)-ជាប្រភពអាហារ ការប្រើប្រាស់ និងថ្នាំ
៩)-ជាជម្រករបស់សត្វព្រៃរាប់មិនអស់
១០)-បង្កើនសម្រស់ និងភាពស្រស់ស្អាត៕






 

Tag:
 ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com