កីឡាអន្តរជាតិ
អន្តរជាតិ
Messi សរសើរក្មេងស្រីវ័យ៨ឆ្នាំម្នាក់ ដែលមានទេពកោសល្យលេងបាល់
04, Jun 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង 

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi សរសើរក្មេងស្រីវ័យ៨ឆ្នាំម្នាក់ ដែលមានទេពកោសល្យលេងបាល់ល្អ។ ការសរសើរនេះ ធ្វើឡើងក្រោយពីក្មេងស្រីម្នាក់នោះ បានផ្ញើវីដេអូលេងបាល់របស់នាង ទៅ Messi។
 
Messi កំពុងតែផ្តោតលើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិខ្លួន ដើម្បីត្រៀមប្រកួតពានរង្វាន់ទ្វីបអាមេរិក Copa America ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ នៅតែមានពេលវេលាផ្ទាល់ខ្លួន ក្នុងការលេងបណ្តាញសង្គមដែរ។
 
វីដេអូមួយនៅលើបណ្តាញសង្គម Instagram បានបង្ហោះដោយកុមារីវ័យ៨ឆ្នាំសញ្ជាតិអាហ្សង់ទីន Felicitas Flores ដែលបានបង្ហាញពីទេពកោសល្យលេងបាល់ទាត់របស់នាង យ៉ាងជំនាញ ។ រូបនាងក៏បានផ្ញើវីដេអូមួយនោះ ទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលជានិមិត្តរូបរបស់នាង។ តាមរយៈបណ្ដាញសង្គម Instagram កុមារី Felicitas Flores បានសរសេរថា៖«ជូនសម្រាប់និមិត្តរូបរបស់ខ្ញុំ Lionel Messi ខ្ញុំសុំផ្ញើវីដេអូមួយនេះទៅកាន់អ្នកដោយក្តីស្រលាញ់។
 
មិនបានប៉ុន្មានផង Messi ក៏បានឃើញវីដេអូនេះ ដោយកោតសរសើរពីសមត្ថភាពរបស់កុមារីរូនេះផងដែរ។ Messi ក៏បានឆ្លើយតបទៅលើគណនី Instagram របស់នាងវិញថា៖«អរគុណសម្រាប់វីដេអូមួយនេះ ខ្ញុំបានមើលរួចរាល់ហើយ អ្នកពិតជាមានទេពកោសល្យល្អព្រមទាំងពូកែណាស់»។
 
 
ដោយឡែកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ទំនងជានឹងបន្តកុងត្រាជាមួយក្លិបអ្នកមានបុណ្យ Barcelona រយៈពេលពីរឆ្នាំបន្តែមទៀត។ នេះបើយោងតាមសារព័ត៌មាន Marca បានចុះផ្សាយកាលពីពេលថ្មីៗនេះ។
 

Tag:
 Felicitas Flores
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com