COVID-19
ជាតិ
របាយការណ៍ពី៨ខេត្តទៀត ខេត្តកំពត បន្ទាយមានជ័យ និងស្វាយរៀង មានអ្នកឆ្លងច្រើនជាងគេ
05, Jun 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
កំពត បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ ខណៈបន្ទាយមានជ័យ រកឃើញមនុស្ស ៣៦នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងនោះ៤នាក់បានត្រឡប់មកពីប្រទេសថៃ។ ចំណែក ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានថ្មី៣៣នាក់ ភាគច្រើនជាកម្មករោងចក្រ។ ខេត្តកំពង់ចាម ក៏មានអ្នកឆ្លងថ្មី២៧នាក់បន្ថែម ខណៈកំពង់ឆ្នាំងមាន ១៩នាក់។​ ខេត្តកោះកុង បន្តរកឃើញ​៦នាក់  ប៉ៃលិនមាន៤នាក់ខណៈខេត្តឧត្តរមានជ័យ៣នាក់។ 

កំពត៖ វិជ្ជមាន៤៦នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍
 
រកឃើញមនុស្ស៤៦នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ភាគច្រើនមានមុខរបរជាកសិករ។ បើតាមរដ្ឋបាលខេត្តកំពត មនុស្សទាំង៤៦នាក់មានអាសយដ្ឋាននៅស្រុកកំពង់ត្រាច៣១នាក់,ស្រុកអង្គរជ័យ២នាក់,ស្រុកឈូក២នាក់,ស្រុកបន្ទាយមាស១នាក់,ស្រុកទឹកឈូ១នាក់,អ្នកខេត្តតាកែវ២នាក់, បាត់ដំបង២នាក់,កំពង់ចាម១នាក់,ក្រចេះ១នាក់ និងភ្នំពេញ១នាក់។ បច្ចុប្បន្ន អ្នកជំងឺទាំងអស់ រដ្ឋបាលខេត្តបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងកំពុងស្រាវជ្រាវ រកអ្នកដែលពាក់ព័ន្ធបន្ត។
 
បន្ទាយមានជ័យ៖ រកឃើញ៣៦នាក់ថ្មី វិជ្ជមានកូវីដ-១៩ ក្នុងនោះ៤នាក់មកពីប្រទេសថៃ
 
រកឃើញមនុស្ស៣៦នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៤ ខែមិថុនា ភាគច្រើនជាអ្នកប៉ោយប៉ែត និងជាកម្មកររោងចក្រហាយថេក។ បើតាមការប្រកាសរដ្ឋបាលខេត្តបន្ទាយមានជ័យ មនុស្សទាំង៣៦នាក់ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត២៨នាក់,ស្រុកសិរីសោភណ្ឌ៣នាក់,ព្រះនេត្រព្រះ២នាក់,ស្រុកម៉ាឡៃ១នាក់,ស្រុកអូរជ្រៅ១នាក់ និងស្រុកមង្គលបូរី១នាក់។ រដ្ឋបាលខេត្តកំពុងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបន្ត និងអំពាវនាវដល់បងប្អូនដែលបានប៉ះពាល់ជាមួយបុគ្គលខាងលើ ដាក់ខ្លួនឯងអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
 
ស្វាយរៀង៖ ៣៣នាក់ទៀតវិជ្ជមាន ភាគច្រើនជាកម្មកររោងចក្រ
 
ខេត្តស្វាយរៀងរកឃើញមនុស្ស៣៣នាក់បន្ថែមមានវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាកម្មកររោងចក្រ អ្នកលក់ដូរ និងក្រុមគ្រួសាររបស់ពួកគេ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង អ្នកជំងឺ២៦នាក់បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ក្រុងបាវិត,មនុស្ស៤នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និង៣នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។ បច្ចុប្បន្នខេត្តស្វាយរៀង មានជំងឺកូវីដ-១៩ សរុប៩៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៤៧៩នាក់ ខណៈអ្នកស្លាប់មានចំនួន៦នាក់។
 
កំពង់ចាម៖ វិជ្ជមានថ្មី២៧នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
មនុស្សចំនួន ២៧នាក់ទៀត តេស្តឃើញកូវីដ-១៩ នៅថ្ងៃទី៤ មិថុនា ដែលភាគច្រើនជាកម្មកររោងចក្រ និងអ្នកដែលបានប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩កន្លងមក។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម អ្នកទាំងនោះមានអាសយដ្ឋាន នៅស្រុកជើងព្រៃ៨នាក់,ស្រុកស្រីសន្ធរ៦នាក់,ស្រុកកំពង់សៀម៦នាក់,ស្រុកព្រៃឈរ៣នាក់,ស្រុកស្ទឹងត្រង់២នាក់,ស្រុកចំការលើ១នាក់ និងមកពីខេត្តត្បូងឃ្មុំ១នាក់។
 
មន្ទីរសុខាភិបាលខេត្តបានបញ្ជូនអ្នកជំងឺទាំង២៧នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។ បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងស្រាវជ្រាវបន្ត រកអ្នកពាក់ព័ន្ធបន្ថែមទៀត។
 
កំពង់ឆ្នាំង៖ ១៩នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ
 
រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញរបាយការណ៍រួមចាប់ពីថ្ងៃទី២-៤មិថុនា បានរកឃើញមនុស្ស១៩នាក់ថ្មីទៀត វិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាកម្មកររោងចក្រ និង២នាក់ផ្សេងទៀត ជាពលករមកពីប្រទេសថៃ។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្ត មនុស្សទាំង១៩នាក់ខាងលើ មានអាសយដ្ឋាននៅស្រុកសាមគ្គីមានជ័យ១២នាក់,ស្រុកកំពង់ត្រឡាច៦នាក់ និងស្រុកបរិបូរណ៍១នាក់។ បច្ចុប្បន្ន កំពង់ឆ្នាំងមានអ្នកជំងឺសរុប ២៨៧នាក់ អ្នកជាសះស្បើយ២១នាក់ អ្នកកំពុងសម្រាកព្យាបាល២០១នាក់ ខណៈអ្នកស្លាប់ចំនួន៤នាក់។
 
កោះកុង៖ ៦នាក់បន្ថែម សុទ្ធសឹងជាអ្នកស្រែអំបិល
 
នៅថ្ងៃទី៤ មិថុនា ខេត្តកោះកុង បានរកឃើញមនុស្ស៦នាក់ទៀត វិជ្ជមានកូវីដ-១៩។ បើតាមរដ្ឋបាលខេត្តកោះកុង អ្នកទាំង៦នាក់ មានអាសយដ្ឋាននៅស្រុកស្រែអំបិល។ រដ្ឋបាលខេត្ត អំពាវនាវឲ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយបុគ្គលខាងលើ ប្រញាប់ធ្វើតេសត្តរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
 
ប៉ៃលិន៖ ៤នាក់ថ្មីវិជ្ជមាន ក្នុងនោះ១នាក់មកពីភ្នំពេញ
 
មនុស្សចំនួន៤នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៤ ខែមិថុនា។ ក្នុងនោះមាន៣នាក់ បានប៉ះពាល់អ្នកមានកូវីដ-១៩ និង១នាក់ បានធ្វើដំណើរទៅពីរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលខេត្ត មនុស្សទាំង៤នាក់ មានអាសយដ្ឋាននៅក្រុងប៉ៃលិន២នាក់,អ្នកបាត់ដំបង១នាក់ និងអ្នកកំពត១នាក់។ រដ្ឋបាលខេត្តប៉ៃលិន ប្រកាសឲ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ ប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ។
 
ឧត្តរមានជ័យ៖ រកឃើញ ៣នាក់ទៀតទើបមកពីប្រទេសថៃ
 
មនុស្សចំនួន៣នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩។ បើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ មនុស្ស៣នាក់ខាងលើ ជាអ្នកខេត្តបាត់ដំបង២នាក់ និងខេត្តសៀមរាប១នាក់។ អ្នកទាំងនោះ បានធ្វើដំណើរពីខេត្តសាមុតប្រាកាន ប្រទេសថៃ និងបានមកដល់កម្ពុជា នៅថ្ងៃទី៤ មិថុនា តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ សរុប៦២នាក់ ដែល៦០នាក់ ជាករណីនាំចូលបរទេស ក្នុងនោះ២២នាក់បានជាសះស្បើយ ខណៈមនុស្ស៤០នាក់ទៀត កំពុងសម្រាកព្យាបាល។
​ព្រៃវែង​៖​វិជ្ជមាន​ថ្មី​៥៥​នាក់ ភាគច្រើន​ជា​កម្មករ​រោងចក្រ​

​មនុស្ស​ចំនួន ៥​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ មិថុនា ដែល​ភាគច្រើន​ជា​កម្មក​រោងចក្រ និង​អ្នក​ដែល​ធ្លាប់​ប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​កន្លងមក រួមទាំង​មាន​អ្នក​ដែល​ទើប​ត្រឡប់​ពី​រាជធានី​ភ្នំពេញ​ដែរ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រៃវែង ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងអស់ មាន​២៩​នាក់ ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ព្រះ​ស​ស្តេច , ១០​នាក់ នៅ​ស្រុក​បាភ្នំ​, ក្រុង​ព្រៃវែង  ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​រក៍ មាន ៣​នាក់​រៀងខ្លួន​។ ចំណែក​ស្រុក​មេសាង និង​ស្រុក​ពាម​ជរ មាន​២​នាក់​រៀងខ្លួន ខណៈ​ស្រុក​ពោធិ៍​រៀង កំពង់ត្របែក និង​ស្រុក​កំចាយមារ មាន​១​នាក់​រៀងខ្លួន​។ បច្ចុប្បន្ន ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៦១៣​នាក់ ក្នុងនោះ​សះស្បើយ ២៥៣​នាក់ ៦​នាក់​ស្លាប់ និង​៤៥៤​នាក់​ទៀត​កំពុង​បន្ត​ព្យាបាល​។​

​បាត់ដំបង​៖ មាន ២៦​នាក់​ទៀត ក្នុងនោះ​១០​នាក់​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​

រដ្ឋបាលខេត្ត​បាន​រកឃើញ​ពលរដ្ឋ​២៦​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ១០​នាក់ ជា​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។  ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ ៣​នាក់​ទៀត ដែល​បានជា​សះស្បើយ​។  តាម​សេចក្តីប្រកាស​ប័​ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ២៦​នាក់​នោះ មាន ១៣​នាក់ ជា​ពលរដ្ឋ​រស់នៅ​ស្រុក​កំរៀង​, ៤​នាក់​នៅ​ស្រុក​រតនមណ្ឌល​, ៤​នាក់​នៅ​ស្រុក​មោងឫស្សី​, ២​នាក់ នៅ​ស្រុក​សង្កែ​, ១​នាក់​នៅ​ស្រុក​ភ្នំស្រុក​។ ចំណែក​អ្នកជំងឺ ២​នាក់​ទៀត ជា​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។  បច្ចុប្បន្ន ខេត្តបាត់ដំបង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៣៥២​នាក់ ដែល​ប្រមាណ​ជា​ពាក់កណ្តាល​ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​។ ក្នុងចំណោម​អ្នកជំងឺ​ដែល​រកឃើញ​មាន ១១៩​នាក់​ហើយ​បានជា​សះស្បើយ ស្លាប់​២​នាក់ និង​អ្នកជំងឺ​២៣១​នាក់​ទៀត បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នានា​ក្នុង​ខេត្តបាត់ដំបង​។ 

​គួរ​បញ្ជាក់ដែរថា នៅ​យប់​ថ្ងៃទី ៤ ខែមិថុនា ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ប្រភេទ​វីរុស​បំប្លែង​ថ្មី B.1.617 (​ដែល​តា​)  លើ​អ្នកជំងឺ​៣​រូប ដែលជា​ពលករ​ទើប​ត្រឡប់​ពី​ថៃ តាម​ច្រក​អូរ​ស្មាច់​។ ក្នុងចំណោម​អ្នកជំងឺ​នោះ មាន​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែ​កឯក​ភ្នំ និង​ពេទ្យ​មោងឫស្សី ខេត្តបាត់ដំបង ខណៈ​ម្នាក់ទៀត ជា​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខត្ត​ឧ​ត្ត​រ​មានជ័យ​។ 


​កំពង់ធំ ៖ មាន​វិជ្ជមាន​ថ្មី​៨​នាក់​ទៀត ក្នុងនោះ​១​នាក់​បាន​ស្លាប់​

​រដ្ឋបាលខេត្ត​កំពង់ធំ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​អ្នកជំងឺ​១​នាក់​បាន​ស្លាប់​។ អ្នកជំងឺ​ដែល​ស្លាប់ គឺជា​ស្ត្រី​វ័យ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ខេត្តកំពង់ធំ​។ នេះ​បើតាម​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​បានឱ្យ​ទៀតថា អ្នកជំងឺ ៦​នាក់​ទៀត មាន​អា​សយ​ដ្ឋា​នៅ​ភូមិ​បេង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង និង​១​នាក់​រស់នៅ​ភូមិប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ខេត្តកំពង់ធំ​។ គិត​ត្រឹម​ថ្ងៃទី ៤​មិថុនា ខេត្តកំពង់ធំ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​២៩០​នាក់ ក្នុងនោះ ១២០​នាក់ បានជា​សះស្បើយ ស្លាប់​១​នាក់ និង​អ្នកជំងឺ ១៦៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​

​សៀមរាប​៖ មាន​ករណី​ថ្មី​៥​នាក់ និង​សះស្បើយ​១២​នាក់​

​រដ្ឋបាល​ខេត្តសៀមរាប បន្ត​រកឃើញ​មនុស្ស​៥​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​២​នាក់​ជា​អ្នក​ទើប​ត្រឡប់​ពី​រាជធានី​ភ្នំពេញ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងចំណោម​អ្នក​ទាំង​៥​នាក់​នេះ មាន​៣​នាក់ មាន​អាសយដ្ឋាន​នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​, និង​២​នាក់​ទៀត​មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្រះស្រង់ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ ទន្ទឹមនឹងនេះ នៅ​ថ្ង​ទី​៤ មិថុនា ក៏មាន​អ្នកជំងឺ​ចំនួន ១២​នាក់ បានជា​សះស្បើយ​ផងដែរ​។ បច្ចុប្បន្ន ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៣៦​នាក់ ក្នុងនោះ ៨០​នាក់​ជាសះស្បើយ ២​នាក់​ស្លាប់  និង​៥៤​នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

ករណីសរុបទូទាំងប្រទេស
 
គិតមកដល់ពេលនេះ មានអ្នកឆ្លងកូវីដ-១៩សរុប ៣៣,៦១៣នាក់ អ្នកជាសះស្បើយចំនួន ២៦,០៧៨នាក់ ខណៈអ្នកស្លាប់កើនដល់ ២៥២នាក់។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមិថុនា៕

© រក្សាសិទ្ធិដោយ thmeythmey.com