COVID-19
ជាតិ
កូវីដ-១៩៖ សៀមរាបមាន២៣នាក់ ដោយ១១នាក់ជាអធិការ អធិការរង និង​មន្ត្រីនគរបាលស្រុកសូ​ទ្រនិគម
06, Jun 2021 , 9:48 am        
រូបភាព
មន្ត្រីសុខាភិបាល កំពុងយកសំណាកអ្នកពាក់ព័ន្ធនៅអធិការដ្ឋាននគរបាលស្រុកសូត្រនិគម។ រូបភាពពីហ្វេសប៊ុក Lim Bunsam
មន្ត្រីសុខាភិបាល កំពុងយកសំណាកអ្នកពាក់ព័ន្ធនៅអធិការដ្ឋាននគរបាលស្រុកសូត្រនិគម។ រូបភាពពីហ្វេសប៊ុក Lim Bunsam
ដោយ:
​មនុស្ស​២៣នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប នៅថ្ងៃទី៥ មិថុនា ក្នុងនោះមាន១១នាក់ ជាមន្ត្រីនគរបាលស្រុកសូទ្រនិគម។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋបាលខេត្តសៀមរាប។
 
​​សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក ទេព ចាន់ណា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងអធិការរងស្រុក​ចំនួន ៣នាក់ បានឆ្លងកូវីដ-១៩។ ក្រៅពីអធិការ និងអធិការង នាយក និងនាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ៥នាក់​ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ ដែរ ខណៈនាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាល​​នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ២នាក់ ក៏បានឆ្លងដែរ។
 
​​អ្នកវិជ្ជមានកូវីដ-១៩ ផ្សេងទៀត គឺជាស្ត្រីមេផ្ទះ, ជាងអ៊ុតសក់ ​អ្នកលក់ដូរ និងអ្នកដំណើរពីខេត្តកណ្តាល។ ​សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ និងឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៣នាក់ មាន១៨នាក់ ជាអ្នករស់នៅក្នុងស្រុកសូត្រនិគម, ៣នាក់ នៅស្រុកជីក្រែង និង២នាក់នៅក្រុងសៀមរាប។
 
​បច្ចុប្បន្នខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ សរុប១៥៩នាក់ អ្នកជាសះស្បើយ៨០នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមាន៧៧នាក់ ខណៈអ្នកស្លាប់មាន២នាក់។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប៕
 

Tag:
 ទេព ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com