COVID-19
អន្តរជាតិ
អ្នកឆ្លងកូវីដ-១៩លើពិភពលោកឡើងដល់ជាង១៧៤លាននាក់
07, Jun 2021 , 9:43 am        
រូបភាព
ដោយ: រួបរួម
មនុស្សជាង១៧៤លាននាក់ហើយមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី៧ ខែមិថុនា នេះ ដែលក្នុងនោះ ជាង៣,៧៤លាននាក់ស្លាប់ និងជាង១៥៧លាននាក់ បានជាសះស្បើយ។
 
សហរដ្ឋអាមេរិក មានអ្នកជំងឺជាង៣៤លាននាក់ ឥណ្ឌាជិត២៩លាននក់ និងប្រេស៊ីលជិត១៧លាននាក់។ បារាំង តួកគី និងរុស្ស៊ី ស្ថិតក្នុងខ្ទង់ជាង៥លានករណី ខណៈចក្រភពអង់គ្លេស អ៊ីតាលី និងអាហ្សង់ទីន មានក្នុងរង្វង់៤លានករណីរៀងៗខ្លួន។
 
អាល្លឺម៉ង់ អេស្ប៉ាញ កូឡុំប៊ី មាន៣លានករណី ខណៈអ៊ីរ៉ង់ ប៉ូឡូញ ម៉ិកស៊ិក និងអ៊ុយក្រែន មានជាង២លានករណី។ បណ្តាប្រទេសដែលមានពីជាង១លានទៅជិត២លានករណី រួមមាន ប៉េរូ ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ឆេក ហូឡង់ ស៊ីលី កាណាដា ហ្វីលីពីន អ៊ីរ៉ាក់ រូម៉ានី ស៊ុយអែត និងបែលហ្ស៊ិក។
 
ក្នុងចំណោមអ្នកស្លាប់ជាង៣,៧៤លាននាក់ សហរដ្ឋអាមេរិកមានជាង៦១ម៉ឺននាក់ ប្រេស៊ីលជាង៤៧ម៉ឺននាក់ ឥណ្ឌាជិត៣៥ម៉ឺននាក់ ម៉ិកស៊ិកជាង២២,៨ម៉ឺននាក់ ប៉េរូជាង១៨,៦ម៉ឺននាក់។ ចក្រភពអង់គ្លេស អ៊ីតាលី និងរុស្ស៊ី មានជាង១២ម៉ឺននាក់រៀងៗខ្លួន ខណៈបារាំងមានជិត១១ម៉ឺននាក់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com