កីឡាអន្តរជាតិ
អន្តរជាតិ
Floyd បានត្រឹមស្មើជាមួយតារា Youtube កីឡាករ Logan ក្រោយវាយគ្នា៨ទឹក
07, Jun 2021 , 11:01 am        
រូបភាព

Floyd Mayweather អតីតស្តេចប្រដាល់សកលពិភពលោក បានត្រឹមស្មើគ្នាជាមួយតារា Youtube កីឡាករ Logan Paul ក្រោយវាយគ្នា៨ទឹកនៅលើសង្វៀនពិព័រណ៍នៅទឹកដីអាមេរិក នាព្រឹកថ្ងៃទី៧ ខែមិថុនា។




មិនមានការប្រកាសលទ្ធផលឈ្នះចាញ់ពីសំណាក់ចៅក្រមក្នុងជំនួបរវាង Floyd និង Logan ឡើយ។ ប៉ុន្តែយ៉ាងណា អ្នកទាំងពីរសុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន ក្រោយវាយគ្នា៨ទឹកលើសង្វៀនសប្បុរសធម៌នាកីឡដ្ឋាន Hard Rock ក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។

Floyd វ័យ៤៤ឆ្នាំ ដែលជាកំពូលអ្នកប្រដាល់មិនស្គាល់ចាញ់សញ្ជាតិអាមេរិក បានបញ្ចប់អាជីពក្រោយការប្រកួតលើកទី ៥០ របស់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយផ្តួលអ្នកប្រដាល់គុនចម្រុះ Conor McGregor ឱ្យសន្លប់។ នៅឆ្នាំ២០២១នេះ អ្នកប្រដាល់មានទ្រព្យច្រើនជាងគេ បានបង្ហាញថ្វីដៃជាថ្មីជាមួយ Youtuber ដ៏ល្បីល្បាញរបស់អាមេរិក។
 
Logan Paul វ័យ​២៦​ឆ្នាំ ដែលមាន​អ្នក​ចុច subscribe ក្នុង​គណនី Youtube រហូតដល់​ទៅជិត​២៣​លាន​នាក់ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន ដោយ​ប្រកួត​ស្មើ​ជាមួយ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៥ ស្ថាប័ន​។ Logan ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ម្ដង​រួចមកហើយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ចាញ់​កីឡាករ KSI ដែលជា​មិត្ត​រួម​អាជីព Youtuber ដូចគ្នា​៕
 
 
 

 


© រក្សាសិទ្ធិដោយ thmeythmey.com