កីឡាអន្តរជាតិ
អន្តរជាតិ
Euro ពូល A៖ តួកគី អ៊ីតាលី វេលស៍ និងស្វីស
08, Jun 2021 , 2:09 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Euro 2020 ក្នុងពូល A នឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋានអូឡាំពិក ក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ និងកីឡដ្ឋាន Stadio Olimpico ក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ពូលនេះ មានតួកគី អ៊ីតាលី វេលស៍ និងស្វីស។


តួកគី៖ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៨

នាព្រឹត្តិការណ៍ UEFA Euro ៧លើកចុងក្រោយ តួកគីបង្ហាញខ្លួនបាន៥លើក ហើយឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៨ និងធ្លាក់ជម្រុះតាមពូលនា UEFA Euro 2016។

គ្រូបង្វឹក៖ លោក Senol Gunes សញ្ជាតិតួកគី



លោកធ្លាប់ឈ្នះជើងឯក៦លើកក្នុងនាមជាអ្នកចាំទីក្រុម Trabzonspor និងជម្រើសជាតិតួកគី។ លោក Gunes បាននាំតួកគីទទួលបានចំណាត់ថ្នាក់លេខ៣នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០០២។ លោកបានដឹកនាំ ក្រុមBesiktas ឈ្នះជើងឯក២លើក មុននឹងវិលទៅដឹកនាំជម្រើសជាតិតួកីវិញចាប់ពីឆ្នាំ២០១៩។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Altay Bayındır (Fenerbahçe), Uğurcan Çakır (Trabzonspor), Mert Günok (İstanbul Başakşehir)

ខ្សែការពារ: Kaan Ayhan (Sassuolo), Zeki Çelik (LOSC Lille), Merih Demiral (Juventus), Ozan Kabak (Liverpool), Umut Meraş (Le Havre), Mert Müldür (Sassuolo), Çağlar Söyüncü (Leicester), Rıdvan Yılmaz (Beşiktaş)

ខ្សែបម្រើ: Taylan Antalyalı (Galatasaray), Hakan Çalhanoğlu (AC Milan), Halil Dervişoğlu (Brentford), İrfan Can Kahveci (Fenerbahçe), Orkun Kökçü (Feyenoord), Abdülkadir Ömür (Trabzonspor), Dorukhan Toköz (Beşiktaş), Ozan Tufan (Fenerbahçe), Okay Yokuşlu (West Brom)

ខ្សែប្រយុទ្ធ: Kerem Aktürkoğlu (Galatasaray), Kenan Karaman (Fortuna Düsseldorf), Enes Ünal (Getafe), Cengiz Ünder (Leicester), Yusuf Yazıcı (LOSC Lille), Burak Yılmaz (LOSC Lille)

កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Burak Yilmaz និង ខ្សែបម្រើ Ozan Tufan។

អ៊ីតាលី៖ ម្ចាស់ជើងឯកឆ្នាំ១៩៦៨
អ៊ីតាលី បានក្លាយជាជើងឯកអឺរ៉ុបកាលពីឆ្នាំ១៩៦៨នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ហើយធ្លាប់បានចំណាត់ថ្នាក់លេខ២កាលពីឆ្នាំ២០០០ និងឆ្នាំ២០១២។ ឆ្នាំ២០១៦ អ៊ីតាលីធ្លាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រដោយសារប៉េណាល់ទីចាញ់អាល្លឺម៉ង់។

គ្រូបង្វឹក៖ លោក Roberto Mancini (សញ្ជាតិអ៊ីតាលី)៖



លោកត្រូវបានចាត់ទុកខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នាជំនាន់របស់លោក ប៉ុន្តែមិនដែលមានសំណាងបានពានណាមួយឡើយ។ ក្នុងតួនាទីជាគ្រូបង្វឹក លោកពិតជាចង់ឈ្នះជើងឯក ដូចជាដែលលោកសម្រេចបាននៅក្នុងក្របខណ្ឌបាល់ទាត់អ៊ីតាលី អង់គ្លេស និងតួកគី។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Gianluigi Donnarumma (Milan), Alex Meret (Napoli), Salvatore Sirigu (Torino)
ខ្សែការពារ: Francesco Acerbi (Lazio), Alessandro Bastoni (Inter), Leonardo Bonucci (Juventus), Giorgio Chiellini (Juventus), Giovanni Di Lorenzo (Napoli), Emerson (Chelsea), Alessandro Florenzi (Paris), Leonardo Spinazzola (Roma), Rafael Tolói (Atalanta)

ខ្សែបម្រើ: Nicolò Barella (Inter), Federico Bernardeschi (Juventus), Federico Chiesa (Juventus), Bryan Cristante (Roma), Jorginho (Chelsea), Manuel Locatelli (Sassuolo), Lorenzo Pellegrini (Roma), Stefano Sensi (Inter), Marco Verratti (Paris)
ខ្សែប្រយុទ្ធ: Andrea Belotti (Torino), Domenico Berardi (Sassuolo), Ciro Immobile (Lazio), Lorenzo Insigne (Napoli), Giacomo Raspadori (Sassuolo)

កីឡាករលេចធ្លោ៖ ខ្សែបម្រើ Nicolo Barella និង Fererico Chiesa។

វេលស៍៖ ឈានដល់វគ្គ១/២ផ្តាច់ព្រ័ត្រនាការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០១៦
បង្កើតឡើងនៅឆ្នាំ១៨៧៦ សហព័ន្ធកីឡាបាល់ទាត់វេលស៍មានចំណាស់ជាងគេលំដាប់ទី៣បន្ទាប់ពីអង់គ្លេស និងស្កុតឡេន។ សម្រាប់ Euro ពួកគេនឹងបង្ហាញខ្លួនពីរលើកជាប់គ្នា ក្រោយវត្តមានលើកដំបូងបំផុតនៅឆ្នាំ២០១៦ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានចាញ់ព័រទុយហ្គាល់ ២-០។

គ្រូបង្វឹក៖ លោក Robert Page (សញ្ជាតិវេលស៍)



អតីតខ្សែការពាររូបនេះ ធ្លាប់បង្ហាញខ្លួន៤១លើកឲ្យជម្រើសជាតិ ហើយធ្លាប់លេងឲ្យ Watford, Sheffield United និង Coventry។ លោកធ្លាប់ជាគ្រូបង្វឹកក្លិប Port Vale, Northampton Town និងយុវជនអាយុក្រោម២១ឆ្នាំវេលស៍ មុននឹងដឹកនាំឈុតធំក្នុងនាមជាគ្រូបណ្តោះអាសន្ន។

កីឡាករជម្រើស២៦នាក់៖



អ្នកចាំទី: Adam Davies (Stoke City), Wayne Hennessey (Crystal Palace), Danny Ward (Leicester City)

ខ្សែការពារ: Ethan Ampadu (Chelsea), Ben Cabango (Swansea City), Ben Davies (Tottenham), Chris Gunter (Charlton Athletic), Tom Lockyer (Luton Town), Chris Mepham (Bournemouth), Rhys Norrington-Davies (Sheffield United), Connor Roberts (Swansea City), Joe Rodon (Tottenham), Neco Williams (Liverpool)

ខ្សែបម្រើ: Joe Allen (Stoke City), David Brooks (Bournemouth), Rubin Colwill (Cardiff City), Daniel James (Manchester United), Dylan Levitt (Manchester United), Joe Morrell (Luton Town), Aaron Ramsey (Juventus), Matthew Smith (Manchester City), Jonny Williams (Cardiff City), Harry Wilson (Liverpool)

ខ្សែប្រយុទ្ធ: Gareth Bale (Real Madrid), Kieffer Moore (Cardiff City), Tyler Roberts (Leeds United)

កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Gareth Bale និងខ្សែបម្រើការពារ Ethan Ampadu។

ស្វីស៖ ឈានដល់វគ្គ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០១៦
ស្វីសនឹងបង្ហាញខ្លួនលើកទី៥ បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក។ វត្តមាន៣លើក ពួកគេត្រូវហាលអាវនៅត្រឹមវគ្គចែកពូល ហើយបានឈានដល់វគ្គ១៦ចុងក្រោយជាលើកដំបូងនៅឆ្នាំ២០១៦ តែបានចាញ់ប៉ូឡូញដោយបាល់ប៉េណាល់ទីក្រោយស្មើ ១-១។

គ្រូបង្វឹក៖ លោក Vladimir Petković សញ្ជាតិបូស្នី-ស្វីស



កើតនៅ Sarajevo លោក Petkovic ចាត់ស្វីសជាផ្ទះរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៧មក។ លោកបានដឹកនាំក្រុមជម្រើសជាតិស្វីសនៅឆ្នាំ២០១៤។ ទោះមានវត្តមានទាំង World Cup, Euro ក៏ដូចជា UEFA Nations League ប៉ុន្តែស្វីសក្រោមការដឹកនាំរបស់លោក មិនទាន់អាចរំលងផុតពីវគ្គខ្វែងនៅឡើយទេ។

ជម្រើសកីឡាករ២៦នាក់៖



អ្នកចាំទី: Yvon Mvogo (PSV), Jonas Omlin (Montpellier), Yann Sommer (Mönchengladbach)

ខ្សែការពារ: Manuel Akanji (Dortmund), Loris Benito (Bordeaux), Eray Cömert (Basel), Nico Elvedi (Mönchengladbach), Jordan Lotomba (Nice), Kevin Mbabu (Wolfsburg), Becir Omeragic (Zürich), Ricardo Rodríguez (Torino), Fabian Schär (Newcastle United), Silvan Widmer (Basel)

ខ្សែបម្រើ: Christian Fassnacht (Young Boys), Edimilson Fernandes (Mainz), Remo Freuler (Atalanta), Xherdan Shaqiri (Liverpool), Djibril Sow (Frankfurt), Ruben Vargas (Augsburg), Granit Xhaka (Arsenal), Denis Zakaria (Mönchengladbach), Steven Zuber (Frankfurt)

ខ្សែប្រយុទ្ធ: Breel Embolo (Mönchengladbach), Mario Gavranović (Dinamo Zagreb), Admir Mehmedi (Wolfsburg), Haris Seferović (Benfica)

កីឡាករលេចធ្លោ៖ ខ្សែបម្រើ Granit Xhaka និងខ្សែប្រយុទ្ធ Breel Embolo៕

Tag:
 Euro2020
© រក្សាសិទ្ធិដោយ thmeythmey.com