កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020 ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
09, Jun 2021 , 1:02 pm        
រូបភាព
ដោយ: រួបរួម
ជំនួបពូល C នៃការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2020 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា នៅកីឡដ្ឋាន Johan Cruyff Arena ក្រុងអាំស្ទែរដាម ប្រទេសហូឡង់ និងកីឡដ្ឋាន Arena Nationala ក្រុង Bucharest ប្រទេសរូម៉ានី។ ពូលនេះ មានហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង។
 
ហូឡង់៖ ម្ចាស់ជើងឯកឆ្នាំ១៩៨៨
ហូឡង់បានក្លាយជាម្ចាស់ជើងកាលពីឆ្នាំ១៩៨៨ និងធ្លាប់បានចំណាត់ថ្នាក់លេខ៣ចំនួន៣លើក បើគិតចាប់តាំងពីឆ្នាំ១៩៧៦មក។ ពួកគេរងនូវការខកចិត្ត ដោយមិនមានវត្តមានកាលពីព្រឹត្តិការណ៍ឆ្នាំ២០១៦ឡើយ។
 
គ្រូបង្វឹក៖ លោក Frank de Boer សញ្ជាតិហូឡង់
លោកបានចូលជំនួសលោក Ronald Koeman អតីតមិត្តរួមក្លិប Barcelona កាលពីខែកញ្ញា ឆ្នាំ២០២០។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ មានប្រវត្តិដឹកនាំ Ajax, Inter Milan, Crystal Palace និង Atlanta United។ លោកបាននាំ Ajax ឈ្នះជើងឯក Eredivisie ៤លើក និងជាអតីតគ្រូជំនួយ ពេលហូឡង់បានលេខ២ World Cup កាលពីឆ្នាំ២០១០ ផងដែរ។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Marco Bizot (AZ), Tim Krul (Norwich), Maarten Stekelenburg (Ajax)
ខ្សែការពារ: Nathan Aké (Manchester City), Daley Blind (Ajax), Matthijs de Ligt (Juventus), Stefan de Vrij (Inter Milan), Denzel Dumfries (PSV), Patrick van Aanholt (Crystal Palace), Joël Veltman (Brighton), Owen Wijndal (AZ)
 
ខ្សែបម្រើ: Frenkie de Jong (Barcelona), Marten de Roon (Atalanta), Ryan Gravenberch (Ajax), Davy Klaassen (Ajax), Teun Koopmeiners (AZ), Quincy Promes (Spartak Moskva), Jurriën Timber (Ajax), Donny van de Beek (Manchester United), Georginio Wijnaldum (Liverpool)
 
ខ្សែប្រយុទ្ធ: Steven Berghuis (Feyenoord), Luuk de Jong (Sevilla), Memphis Depay (Lyon), Cody Gakpo (PSV), Donyell Malen (PSV Eindhoven), Wout Weghorst (Wolfsburg)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Memphis Depay និងខ្សែបម្រើ Frenkie de Jong
 
អ៊ុយក្រែន៖ វត្តមាន៣លើកជាប់ៗគ្នា
ដោយមិនគិតពីអតីតសហភាពសូវៀត អ៊ុយក្រែនត្រូវបានបង្ហាញវត្តមាននៅព្រឹត្តិការណ៍ EURO បីលើកជាប់ៗគ្នា ដោយកាលពីឆ្នាំ២០១២ ពេលធ្វើសហម្ចាស់ផ្ទះ និងឆ្នាំ២០១៦ សុទ្ធតែមិនអាចឆ្លងផុតវគ្គជម្រុះតាមពូលនោះឡើយ។
 
គ្រូបង្វឹក៖ លោក Andriy Shevchenko សញ្ជាតិអ៊ុយក្រែន
អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះបានឈ្នះ Champions League ឆ្នាំ២០០៣ និងឈ្នះ Ballon d’Or ឆ្នាំ២០០៤ ជាមួយ AC Milan។ លោកក៏នៅរក្សាឈ្មោះជាកីឡាករដែលស៊ុតបាល់បញ្ចូលទីឲ្យអ៊ុយក្រែនច្រើនជាងគេផងដែរ (៤៨គ្រាប់)។ លោក Shevchenko រំពឹងនាំអ៊ុយក្រែនឆ្លងផុតវគ្គជម្រុះតាមពូលជាលើកដំបូង ក្រោយកាន់តំណែងចាប់ពីឆ្នាំ២០១៦មក។ 
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Georgiy Bushchan (Dynamo Kyiv), Andriy Pyatov (Shakhtar Donetsk), Anatolii Trubin (Shakhtar Donetsk)
 
ខ្សែការពារ: Oleksandr Karavaev (Dynamo Kyiv), Serhiy Kryvtsov (Shakhtar Donetsk), Mykola Matviyenko (Shakhtar Donetsk), Vitaliy Mykolenko (Dynamo Kyiv), Denys Popov (Dynamo Kyiv), Eduard Sobol (Club Brugge), Oleksandr Tymchyk (Dynamo Kyiv), Illia Zabarnyi (Dynamo Kyiv), Oleksandr Zinchenko (Manchester City)
 
ខ្សែបម្រើ: Roman Bezus (Gent), Yevhen Makarenko (Kortrijk), Ruslan Malinovskyi (Atalanta), Marlos (Shakhtar Donetsk), Mykola Shaparenko (Dynamo Kyiv), Taras Stepanenko (Shakhtar Donetsk), Heorhii Sudakov (Shakhtar Donetsk), Serhiy Sydorchuk (Dynamo Kyiv), Viktor Tsygankov (Dynamo Kyiv)
 
ខ្សែប្រយុទ្ធ: Artem Besedin (Dynamo Kyiv), Artem Dovbyk (Dnipro-1), Roman Yaremchuk (Gent), Andriy Yarmolenko (West Ham), Oleksandr Zubkov (Ferencváros)
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Andriy Yarmolenko និងស្លាបស្តាំ Viktor Tsygankov
 
អូទ្រីស៖ បង្ហាញវត្តមានលើកទី៣ 
អូទ្រីសធ្លាប់បានលេខ៣ World Cup នៅឆ្នាំ១៩៥៤ ប៉ុន្តែមានឱកាសចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ទើបតែបាន២លើកប៉ុណ្ណោះ ដោយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១៦ ពួកគេបានហាលអាវនៅត្រឹមវគ្គជម្រុះតាមពូល។
 
គ្រូបង្វឹក៖ លោក Franco Foda សញ្ជាតិអាល្លឺម៉ង់
ជាអតីតខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ខាងលិច លោក Foda ចំណាយពេលជាច្រើនឆ្នាំជាមួយក្លិប Sturm Graz ដោយបានឈ្នះ League និង Cup ក្នុងស្រុកផងដែរ។ លោកបានកាន់តួនាទីជាគ្រូបង្វឹកអូទ្រីសចាប់ពីឆ្នាំ២០១៨មក។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Daniel Bachmann (Watford), Pavao Pervan (Wolfsburg), Alexander Schlager (LASK)

ខ្សែការពារ: David Alaba (Bayern), Aleksandar Dragović (Leverkusen), Marco Friedl (Werder Bremen), Martin Hinteregger (Frankfurt), Stefan Lainer (Mönchengladbach), Philipp Lienhart (Freiburg), Stefan Posch (Hoffenheim), Andreas Ulmer (Salzburg)

ខ្សែបម្រើ: Julian Baumgartlinger (Leverkusen), Christoph Baumgartner (Hoffenheim), Florian Grillitsch (Hoffenheim), Stefan Ilsanker (Frankfurt), Konrad Laimer (Leipzig), Valentino Lazaro (Internazionale), Karim Onisiwo (Mainz), Marcel Sabitzer (Leipzig), Louis Schaub (Luzern), Xaver Schlager (Wolfsburg), Alessandro Schöpf (Schalke), Christopher Trimmel (Union Berlin)

ខ្សែប្រយុទ្ធ: Marko Arnautović (Shanghai Port), Michael Gregoritsch (Augsburg), Sasa Kalajdzic (Stuttgart)
 
កីឡាករលេចធ្លោ៖ ខ្សែប្រយុទ្ធ Marko Arnautovic និងខ្សែបម្រើប្រយុទ្ធ Christop Baumgartner
 
ម៉ាសេដ្វានខាងជើង៖ បង្ហាញវត្តមានលើកដំបូងបំផុត
ដោយមិនរាប់បញ្ចូលប្រវត្តិសាស្ត្រពេលស្ថិតក្នុងក្រុមយូហ្គោស្លាវី ម៉ាសេដ្វានខាងជើងបង្ហាញវត្តមានជាលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍អឺរ៉ុប ក្រោយតស៊ូក្នុងវគ្គជម្រុះតាមពីឆ្នាំ១៩៩៦មក។ ពួកគេទទួលបានកៅអីអឺរ៉ុបដំបូងបំផុតនេះ តាមរយៈការយកឈ្នះកូសូវី និងហ្សកហ្ស៊ី ជាបន្តបន្ទាប់នៅវគ្គជម្រុះ។
 
គ្រូបង្វឹក៖ លោក Igor Angelovski សញ្ជាតិម៉ាសេដ្វាន
លោក Angelovski បានកាន់តំណែងជាគ្រូបង្វឹកចាប់ពីខែតុលា ឆ្នាំ២០១៥មក ក្រោយនាំក្លិប Ratotnicki ឈ្នះ League ១លើក និង Cup ២លើកក្នុងរយៈពេលតែពីររដូវកាល។
 
ជម្រើសកីឡាករ២៦នាក់៖
អ្នកចាំទី: Stole Dimitrievski (Rayo Vallecano), Risto Jankov (Rabotnicki), Damjan Siskovski (Doxa Katokopia)
 
ខ្សែការពារ: Egzijan Alioski (Leeds), Egzon Bejtulai (Shkëndija), Visar Musliu (Fehérvár), Kire Ristevski (Újpest), Stefan Ristovski (Dinamo Zagreb), Darko Velkovski (Rijeka), Gjoko Zajkov (Charleroi)
 
ខ្សែបម្រើ: Arijan Ademi (Dinamo Zagreb), Enis Bardi (Levante), Darko Churlinov (Stuttgart), Eljif Elmas (Napoli), Feran Hasani (Partizani), Tihomir Kostadinov (Ružomberok), Boban Nikolov (Lecce), Milan Ristovski (Spartak Trnava), Stefan Spirovski (AEK Larnaca)
 
ខ្សែប្រយុទ្ធ: Daniel Avramovski (Kayserispor), Goran Pandev (Genoa), Marjan Radeski (Akademija Pandev), Vlatko Stojanovski (Chambly), Aleksandar Trajkovski (Mallorca), Ivan Tričkovski (AEK Larnaca), Krste Velkovski (Sarajevo)
កីឡាករលេចធ្លោ៖ ប្រធានក្រុម Goran Pandev និងខ្សែបម្រើ Eljif Elmas៕
 

Tag:
 Euro2020
© រក្សាសិទ្ធិដោយ thmeythmey.com