កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola ថា លោក Koeman យកបាន Aguero ដូចយកបានគ្រាប់ពេជ្រពីក្រុម Man City 09, Jun 2021 , 9:59 pm
×
ដោយ៖ជា យូគៀង
លោក Pep Guardiola អ្នកចាត់ការក្រុមមេឃខៀវ Manchester City អះអាងថា លោក Ronald Koeman ពិតជាមានសំណាងដែរទទួលបានកីឡាករខ្សែរប្រយុទ្ធដ៏ឆ្នើមដូច Sergio Aguero។
Sergio Aguero កីឡាករសញ្ជាតិអាហ្សង់ទីន ទើបចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona ដោយគ្មានតម្លៃខ្លួន។ លោក Pep Guardiola អ្នកចាត់ការ Man City ហាក់បង្ហាញការសោកស្ដាយចំពោះការចាកចេញនេះ ស្របពេលមានពាក្យចចាមអារ៉ាមថា លោកបង្ខំឱ្យលោក Aguero ចាកចេញពីក្លិប។
«Ronald Koeman បានធ្វើរឿងមួយដ៏អស្ចារ្យដែលបានចុះកុងត្រាលើ Sergio Aguero។ រូបគេគឺជាអ្នករកគ្រាប់បាល់ដ៏អស្ចារ្យម្នាក់។ គេប្រៀបបានដូចគ្រាប់ពេជ្រមួយគ្រាប់សម្រាប់ក្រុម Man City ហើយរូបគេពិតជាកីឡាករម្នាក់ដែរឆ្លាតវៃនៅលើទីលាន។ ទាំងអស់នេះហើយដែរខ្ញុំបានប្រាប់ទៅលោក Koeman ។ ពួកគេបានបង្កើតនៅការចុះកុងត្រាដ៏ល្អមួយនៅពេលនេះ។» លោក Guardiola ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបែបនេះ។
ការអធិប្បាយរបស់លោក Guardiola ធ្វើឡើងក្រោយឪពុក Aguero គឺលោក Leonel del Castillo ជាអ្នករិះគន់អ្នកចាត់ការរូបនេះ។ លោក Castillo អះអាងថា លោក Guardiola មិនដែលចង់បាន Aguero ឡើយ៕
Tag:
Pep Guardiola
Ronald Koeman
Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com