កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona មិនទាន់បញ្ជូនសំណើថ្មីឱ្យ Messi ខណៈកុងត្រាបច្ចុប្បន្នសល់៣សប្តាហ៍
11, Jun 2021 , 8:59 am        
រូបភាព
ដោយ៖ជា យូគៀង


កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ជាមួយក្លិប Barcelona នៅសល់បីសប្ដាហ៍ទៀត នឹងត្រូវចប់។ ប៉ុន្តែ Messi រូបនេះមិនទាន់បានទទួលសំណើណាមួយពីខាងក្លិប Barcelona ឡើយក្នុងការបន្តកុងត្រាថ្មី។


ជុំវិញករណីរបស់ Messi និងក្លិបអ្នកមានបុណ្យ  ភាគីសងខាងធ្លាប់បានជួបចរចាគ្នារួចមកហើយ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ នៅតែមិនទាន់បានទទួលសំណើក្នុងការបន្តកុងត្រាថ្មីណាមួយឡើយពីខាងក្លិបអេស្ប៉ាញមួយនេះ។ 
 
ក្នុងរយៈត្រឹមតែ ២១ថ្ងៃទៀតប៉ុណ្ណោះ Messi នឹងក្លាយទៅជាកីឡាករម្នាក់ដែលគ្មានតម្លៃខ្លួនបន្ទាប់ពីកុងត្រារបស់គេត្រូវបានផុតកំណត់។
 
ទាក់ទងរឿងនេះ លោក Joan Laporta ម្ចាស់ក្លិប Barcelona ធ្លាប់បញ្ជាក់ថា លោកចង់ផ្តល់ការបន្តកុងត្រាថ្មីរយៈពេលពីរឆ្នាំដល់ Messi ជាមួយនឹងប្រាក់ញើសឈាមសរុប ៥០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលប្រាក់ឈ្នួលនេះស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់ Messi នាពេលបច្ចប្បន្ន ។ លោក Joan Laporta ក៏ចង់ផ្តល់ឲ្យរយៈពេល១០ឆ្នាំបន្ថែមទៀតឱ្យ Messi ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតសម្រាប់ក្លឹប និងអាចរកប្រាក់បាន១០លានអឺរ៉ូបន្ថែមទៀត។ 
 
លោក Laporta បានពន្យល់រឿងអស់ទាំងនេះទៅកាន់លោក Jorge Mendes ដែលជាឪពុក និងជាភ្នាក់ងាររបស់ Messi ផ្ទាល់។ ប៉ុន្តែរឿងនេះមិនទាន់បានកើតឡើងនៅឡើយ៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com