កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អង់គ្លេសស្វាគមន៍ក្រូអាស៊ី អូទ្រីសជួបម៉ាសេដ្វានខាងជើង មុនហូឡង់ទទួលអ៊ុយក្រែន
13, Jun 2021 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
ការប្រកួត Euro 2020 នារាត្រីនេះ មាន៣ប្រកួត ដោយអង់គ្លេសបើកជំនួបពូល D ជាមួយភ្ញៀវក្រូអាស៊ី មុនការតទល់ពូល C រវាងអូទ្រីស និងម៉ាសេដ្វានខាងជើង បន្ទាប់មក ហូឡង់ និងអ៊ុយក្រែន។
 
ពូល D៖ អង់គ្លេសស្វាគមន៍ក្រូអាស៊ីនៅកីឡដ្ឋាន Wembley នាម៉ោង៨យប់
 
តោកំណាចអង់គ្លេសត្រូវការលុបលាងការខកចិត្តរបស់ខ្លួនក្នុងជំនួបជាមួយក្រូអាស៊ី ដែលបានទម្លាក់ពួកគេពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែម។ សម្រាប់ជំនួបក្នុងព្រឹត្តិការណ៍ Euro នេះ ពួកគេធ្លាប់ជួបគ្នា៣លើក ដោយក្រូអាស៊ីឈ្នះ២លើក និងអង់គ្លេសឈ្នះ១លើក។
 
ក្រុមទាំងពីរបានជួបគ្នាចុងក្រោយនាព្រឹត្តិការណ៍ UEFA Nations League កាលពីឆ្នាំ២០១៨ ដោយអង់គ្លេសឈ្នះក្នុងលទ្ធផល ២-១។ មុនជំនួបនារាត្រីនេះ អង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate បានឈ្នះ៦ប្រកួតជាប់គ្នា រីឯក្រូអាស៊ីរបស់លោក Zlatko Dalic វិញ ឈ្នះ២ ស្មើ១ និងចាញ់៣។
 
សម្រាប់ជំនួបគូផ្សេងទៀត៖
 
-ពូល C៖ អូទ្រីសតទល់ជាមួយម៉ាសេដ្វានខាងជើងនៅ National Arena Bucharest នាម៉ោង១១យប់
-ពូល C៖ ហូឡង់ទទួលអ៊ុយក្រែននៅ Johan Cruijff Arena នាម៉ោង២អាធ្រាត្រ
 

Tag:
 EURO 2020
© រក្សាសិទ្ធិដោយ thmeythmey.com