ជំនួបនៅកីឡដ្ឋាន Johan Cruijff Arena ម្ចាស់ហូឡង់បាននាំមុខ ២-០ ក្រោយប្រកួតបានជាង៥០នាទី ដែលសម្រេចបានដោយ Georginio Wijnaldum និង Wout Weghorst ប៉ុន្តែអ៊ុយក្រែនវាយបកបាន២គ្រាប់វិញនៅនាទី៧៥ និង៧៩ដែលជាការស៊ុតបាល់បញ្ចូលទីបន្តបន្ទាប់របស់ AndriyYarmolenko និង Roman Yaremchuck។ ឈានដល់នាទី៨៥ ខ្សែការពារ Denzel Dumfries រកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះក្នុងលទ្ធផល ៣-២ នាជំនួបបើកឆាកពូល C។
សម្រាប់ការប្រកួតគូទី១ក្នុងពូល C អូទ្រីសឈ្នះក្រុមចំណូលថ្មី ម៉ាសេដ្វានខាងជើង ៣-១ ដោយ Stefan Lainer រកបានគ្រាប់ដំបូងឲ្យអូទ្រីសនៅនាទី១៨ ហើយ Goran Pandev តាមស្មើវិញសម្រាប់ម៉ាសេដ្វានខាងជើងនារយៈពេល១០នាទីបន្ទាប់។ នៅជាង១០នាទីចុងក្រោយនៃតង់ទី២ អូទ្រីសរកបាន២គ្រាប់ទៀតដែលសម្រេចដោយ Michael Gregoritsch និង Marko Arnautovic។
ដោយឡែកការប្រកួតបើកឆាកពូល D អង់គ្លេសបានទទួលជ័យជម្នះ ១-០ លើក្រូអាស៊ី នាកីឡដ្ឋាន Wembley។ គ្រាប់តែ១គ្រាប់របស់ក្រុមតោកំណាច គឺរកបានដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទី៥៧៕