ជាតិ
ពីនេះ ពីនោះ
អាល់កុលក្លែងក្លាយជាង ៧ពាន់លីត្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិសែនជ័យ រឹបអូស
25, Jun 2021 , 7:59 pm        
រូបភាព
ទីតាំងស្ដុក និងចែកចាយអាល់កុលក្លែងក្លាយ មួយកន្លែងក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានមន្ត្រី ក.ប.ប ចុះបង្ក្រាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពី ក.ប.ប។
ទីតាំងស្ដុក និងចែកចាយអាល់កុលក្លែងក្លាយ មួយកន្លែងក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានមន្ត្រី ក.ប.ប ចុះបង្ក្រាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ រូបភាពពី ក.ប.ប។
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) កាលពីថ្ងៃទី២៤ ខែមិថុនា  រកឃើញអាល់កុលក្លែងក្លាយសរុប ៧,១៥០លីត្រក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធសែនជ័យ រាជធានីភ្នំពេញ។
 
មន្ត្រីជំនាញ បានបញ្ជាក់ថា ក្នុងចំណោមអាល់កុលទាំង៧ពាន់លីត្រនេះ មាន៤,០៣០លីត្រ ជាសារធាតុមេតាណុល ខណៈ ៣,១២០លីត្រទៀត មានល្បាយសារធាតុមេតាណុល។ បច្ចុប្បន្នទំនិញទាំងនោះ ត្រូវបានមន្ត្រីរក្សាទុក ជាបណ្ដោះអាសន្ននៅនឹងកន្លែង រង់ចាំ ការអនុវត្តនីតិវិធីច្បាប់បន្តទៀត។ 
 
គួរបញ្ជាក់ផងដែរ សារធាតុគីមីមេតាណុល ប្រើប្រាស់ជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ តែវាបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយនឹងស្រា ហើយទទួលទានលើសកម្រិត៕
 
 
 

Tag:
 ThmeyThmey25
  អាល់កុលក្លែងក្លាយ
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com