ជាតិ
សេដ្ឋកិច្ច
រមណីយដ្ឋានអង្គរ រកចំណូលថយចុះ៩៩ភាគរយ នៅឆមាសទី១នេះ
01, Jul 2021 , 8:59 pm        
រូបភាព
លោក ស៊ូរឌើរម៉ាន់ ហាសាំង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា (កង់មុខ) កំពុងជិះកង់ជុំវិញរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី៣០មិថុនា ឆ្នាំ២០២១។ រូបថត៖ អ៊ីសា រ៉ហានី។
លោក ស៊ូរឌើរម៉ាន់ ហាសាំង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា (កង់មុខ) កំពុងជិះកង់ជុំវិញរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី៣០មិថុនា ឆ្នាំ២០២១។ រូបថត៖ អ៊ីសា រ៉ហានី។
 ភ្នំពេញ៖  រមណីយដ្ឋានអង្គររកចំណូលបានត្រឹម ២១៩,២១៨ដុល្លារប៉ុណ្ណោះ ពីភ្ញៀវទេសចរបរទេសជាង៥ពាន់នាក់ ដែលបានមកទស្សនាតំបន់អង្គរវត្ត នៅក្នុងឆមាសទី១នេះ។ ប្រាក់ចំណូលនេះ គឺបានថយចុះរហូតដល់ជិត៩៩ភាគរយ បើធៀបនឹងឆ្នាំ២០២០ រកចំណូលបានជាង១៨លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី ១កក្កដា។
 
ចំពោះប្រាក់ចំណូលដែលរមណីយដ្ឋានរកបានប្រចាំខែមិថុនា ឆ្នាំ២០២១នោះ  គឺមានជាង២,២ម៉ឺនដុល្លារ ពីទេសចរបរទេសចំនួន ៥៥៥នាក់។ ចំនួនភ្ញៀវទេសចរបរទេសប្រចាំខែមិថុនាកន្លងទៅនេះ ក៏ក្នុងអត្រា៦៩,០៩ភាគរយផងដែរ  បើធៀបនឹងចំនួនភ្ញៀវ នៅក្នុងខែមិថុនា ឆ្នាំ២០២០៕
 

Tag:
 COVID-19
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com