ជាតិ
លោក នួន ផារ័ត្ន៖«ការយកសំណាកលឿន ជាវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ»
02, Jul 2021 , 1:07 pm        
រូបភាព
 លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានី កំពុងណែនាំអាជីវករផ្សារអូឡាំពិកអនុវត្តវិធានការ សុខាភិបាល និង ឱ្យទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ
លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានី កំពុងណែនាំអាជីវករផ្សារអូឡាំពិកអនុវត្តវិធានការ សុខាភិបាល និង ឱ្យទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ
អភិបាលរងសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពផ្សារអូឡាំពិក និងបានអំពាវនាវដល់អាជីវករផ្សារនេះទៅយកសំណាក ក្រោយរកឃើញអ្នកវិជ្ជមានជាង១០នាក់។
 
នាព្រឹកថ្ងៃទី២ខែកក្កដានេះ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី បានលើកទឹកចិត្តឱ្យអាជីវករផ្សារអូឡាំពិកទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃជាបន្ទាន់។ លោកអភិបាលរងបានបញ្ជាក់ថា ការយកសំណាកបានលឿន គឺជាវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព។
 
លោក នួន ផារ័ត្ន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ៖«មកទល់ពេលនេះ អាជ្ញាធរមិនបានសម្រេច បិទផ្សារអូឡាំពិកនោះទេ។ ដូច្នេះសូមបងប្អូនរក្សាភាពស្ងប់ស្ងាត់ និងបន្តកិច្ចសហការជាមួយអាជ្ញាធរ មកយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ជាបន្ទាន់។»។
 
លោកបន្តថា អាជីវករត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយនៅបន្តការលក់ដូរបណ្ដើរ និងទៅយកសំណាកបណ្ដើរ។ 
 
ផ្សារបានក្លាយជាកន្លែងផ្ទុះជំងឺកូវីដ-១៩ ឡើងវិញដ៏គួរព្រួយបារម្ភ។ អាជ្ញាធរបានបិទផ្សារបឹងកេងកង កាលពីដើមសប្តាហ៍បន្ទាប់រកឃើអ្នកវិជ្ជមានកូវីដច្រើនរយនាក់។
 






 

© រក្សាសិទ្ធិដោយ thmeythmey.com